នៅព្រឹកនេះ គណបក្សសមរង្ស៊ី ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីផ្លាស់ប្តូរឈ្មោះថ្មី
25-07-2017 08:56
(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ គណបក្សសមរង្ស៊ី នឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីផ្លាស់ប្តូរឈ្មោះថ្មីមួយ ឲ្យស្របតាមច្បាប់ គណបក្សនយោបាយថ្មី ដែលទើបនឹងឆ្លងផុតព្រឹទ្ធសភា នាថ្មីៗនេះ។ កិច្ចប្រជុំនេះ នៅស្នាក់ការ៥៧៦ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅម៉ោង២៖០០រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ ក៏នឹងប្រជុំថ្នាក់កំពូល ដើម្បីកំណត់អំពីការផ្លាស់ប្តូរស្លាកគណបក្សនយោបាយ ដែលមានរូប លោក សម រង្ស៊ី និង លោក កឹម សុខា ផងដែរ៕