(ភ្នំពេញ)៖ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានប្រកាសជាថ្មីម្តងទៀតថា ក្រសួងការងារថៃ បានបើកការិយាល័យទទួលការជូនដំណឹងអំពីការធ្វើការរបស់ពលករខ្មែរ ចំនួន១៥ថ្ងៃ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ដោយពុំមានថ្ងៃឈប់សម្រាកទេ។ នេះបើតាមសេចក្តីប្រកាសរបស់ ស្ថានទូតកម្ពុជា ដែល Fresh News ទទួលបាន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
តាមសេចក្តីប្រកាសនេះ បានឲ្យដឹងថា ការបើកការិយាល័យទទួលការជូនដំណឹងអំពីការធ្វើការរបស់ពលករបរទេសនេះ គឺដើម្បីឲ្យនិយោជកថៃដែលប្រើប្រាស់កម្លាំងពលករកម្ពុជា ដែលមិនទាន់មានឯកសារ ឬមិនស្របច្បាប់ទៅចុះឈ្មោះផ្តល់ដំណឹងជូនអាជ្ញាធរថៃ។
ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ក៏បានអំពាវនាវឱ្យពលករខ្មែរ នៅប្រទេសថៃទាំងអស់ រួសរាន់ពន្យល់ថៅកែរបស់ខ្លួនឱ្យទៅចុះឈ្មោះ នៅការិយាល័យស្រង់ទិន្នន័យពលករបរទេស ទៅតាមដំណាក់កាល និងនីតិវិធីខាងលើ ដើម្បីប្រែខ្លួនពីពលករមិនទាន់ស្របច្បាប់ ទៅជាពលករស្របច្បាប់ និងទទួលបានអត្តប្រយោជន៍ ជាច្រើនទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ស្ថានទូត និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការចុះឈ្មោះ៖