Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អញ្ជើញបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ សាខាបឹងស្នោរ

25-07-2017 07:37

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ នឹងអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាបឹងស្នោរ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហួសបុរីប៉េងហួត បឹងស្នោរ ប្រហែល១គីឡូម៉ែត្រ ជាប់ចំណតឡានក្រុង វាលស្បូវ។

គោលបំណង នៃការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាថ្មីនេះ គឺដើម្បីពង្រីក និងបង្ខិតសេវាសាធារណៈ ឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ ពិសេស ប្រជាពលរដ្ឋដែលរស់នៅខណ្ឌច្បារអំពៅ និងខណ្ឌ ដែលនៅជាប់ អាចយកយានយន្តរបស់ខ្លូន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទីតាំងថ្មីនេះបាន៕