(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងមិនឲ្យមន្ទីរពេទ្យគន្ធបុប្ផាដួលរលំនោះទេ បើទោះបីជាគ្មាន ជំនួយក៏ដោយ
២៖ រាជរដ្ឋាភិបាលកម្ពុជា សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ផ្តោតលើការជួយពលរដ្ឋក្រីក្រ និងងាយរងគ្រោះ
៣៖ ក្មេង​ប្រុស​អាយុ​១៤ឆ្នាំ​ ដែលប្រើ Facebook ជំរិត​ទារ​ប្រាក់​ពី​អង្គរក្ស​ផ្ទាល់សម្ដេច​តេជោ​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ,​ មេធាវី​ថា ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ជួយ​ក្មេង​ប្រុស​បាន​នៅ​ក្រៅ​ឃុំ
៤៖ អគ្គស្នងការនគរបាលជាតិ ព្រមានចាត់វិធានការអ្នកលេង Facebook ដែលបង្ហោះផ្ទុយពីច្បាប់ នាំឲ្យមានការចលាចល និងប៉ះពាល់ដល់សន្ដិសុខជាតិ
៥៖ និន្នាការអ្នកប្រើប្រាស់ស៉ីមកាតទូរស័ព្ទចល័ត នៅកម្ពុជាធ្លាក់ចុះ ក្រោយក្រសួង និងសមត្ថកិច្ចរឹតបន្តឹងឯកសារអត្តសញ្ញាណ, ថយមកនៅត្រឹមជាង១៨លានស៊ីមកាត
៦៖ អគ្គស្នងការនគរបាលជាតិ៖ ៦ខែដើមឆ្នាំនេះ គ្រោះថ្នាក់សង្គមកើតឡើង៣,៥៧៧ករណី ស្លាប់មនុស្ស ២,១១៧នាក់ និងរបួស៣,៦៩៥នាក់
៧៖ ជនដៃដល់មួយក្រុមតាមស្រឡាញ់ប្រពន្ធគេ រួចរៀបចំផែនការសម្លាប់ប្ដីបានសម្រេច ត្រូវកម្លាំងនគរបាលបង្ក្រាបបាន៤នាក់ និង៣នាក់ទៀតរត់គេចខ្លួន
៨៖ រដ្ឋាភិបាលថៃ សម្រួលឱ្យមានយន្តការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ ៣ដំណាក់កាល
៩៖ ឃាតកដែលរំលោភសម្លាប់នារីវ័យក្មេង នៅកណ្តាលវាលស្រែ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

* ព័ត៌មានអន្តរជាតិ (World News)
១៖ អាហ្វហ្គានីស្ថាន៖ បំផ្ទុះគ្រាប់បែកកក្រើកទីក្រុងកាប៊ុល, មនុស្សស្លាប់កើនដល់ ២៤នាក់ ខណៈក្រុមតាលីបង់អះអាងថា ខ្លួនជាអ្នកប្រព្រឹត្ត!
២៖ អាមេរិកប្រកាសថា «នឹងធ្វើតេស្តប្រព័ន្ធស្ទាក់មីស៊ីល THAAD នៅរដ្ឋ Alaska» ដើម្បីទប់ទល់គ្រាប់មីស៊ីល ប្រភេទស្រដៀងនឹងមីស៊ីលកូរ៉េខាងជើង!
៣៖ ប្រធានាធិបតីវេណេស៊ុយអេឡា «ព្រមានចាប់ចៅក្រមតុលាការកំពូលទាំងអស់ញាត់គុក»
៤៖ ប្រធានាធិបតី ដូណាល់ ត្រាំ និយាយពីការលើកលែងទោស ចំពេលមនុស្សជំនិតត្រូវគេសង័្សយថា មានទំនាក់ទំនងជាមួយរុស្ស៊ី
៥៖ តាំងពីបានឡើងកាន់អំណាចមក «លោក គីម ជុងអ៊ុន មិនធ្វើទស្សនកិច្ចទៅក្រៅប្រទេសនោះទេ» សូម្បីតែចិន! ៕