(ប៉ៃលិន)៖ ប្រតិភូយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ ជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ទោ រតនៈ វង្សសារ៉ូត មេបញ្ជាការកងកម្លាំងការពារព្រំដែនច័ន្ទបូរី-ត្រាត ដើម្បីរឹមចំណង់មិត្តភាព និងរក្សាសេចក្ដីសុខជូនពលរដ្ឋនៅតាមព្រំដែន។
ដំណើរនៃកិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងដើម្បីតបតាមការអញ្ជើញរបស់ លោកឧត្តមសេនីយ៍ទោ រតនៈ វង្សសារ៉ូត មេបញ្ជាការកងកម្លាំងការពារព្រំដែនច័ន្ទបូរី-ត្រាត។
មេដឹកនាំយោធាទាំង២ ការពិភាក្សាគ្នាក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការល្អ រយៈកន្លងមក រវាងភាគីយោធភូមិភាគទាំងពីរ ដើម្បីសេចក្តីសុខសន្តិភាព ស្ថេរភាព និងការប្រកបរបររកស៊ីប្រកបដោយចម្រុងចម្រើន របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ ព្រមជាមួយនឹងការជូនជាវត្ថុអនុស្សាវរីយ៍ ទៅវិញទៅមកផងដែរ។
ដោយឡែក លោកស្រី ឡៃ គីមហុង ភរិយាលោកឧត្តមសេនីយ៍ឯក ប៊ុន សេង និងលោកស្រី ភរិយានាយទាហានសមាជិកប្រតិភូអមដំណើរ ព្រមជាមួយសហការី មួយចំនួនផ្សេងទៀត ក៏ត្រូវបានទទួលនូវបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកស្រី ស៊ិរិណាត វង្សសារ៉ូត និងលោក លោកស្រី ប្រតិភូម្ចាស់ផ្ទះផងដែរ នាំចូលទស្សនាវិហារកាតូលិក១កន្លែង និងភូមិឋានបុរាណ ដែលអ្នកភូមិប្រកបរបរលក់បង្អែមប្រពៃណី ប្រជាជនថៃជាច្រើនមុខ៕