(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បន្ដធ្វើអន្ដរាគមន៍ជួយពលករ-ពលការិនីខ្មែរ៩នាក់ទៀតហើយ ក្រោយចាញ់បោកមេខ្យល់ទៅធ្វើការខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៦។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ពលករ-ពលការិនីទាំង៩នាក់នោះ មានស្រុកកំណើតនៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ហើយស្ថានទូតបានចេញលិខិតបើកផ្លូវ និងសម្របសម្រួលជាមួយការិយាល័យអន្ដោប្រវេសន៍ម៉ាឡេស៊ី ទើបពលការិនីទី១ បានមកដល់អាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ និង៨នាក់ទៀត មកដល់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧។

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖