(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ ឧស្សាហកម្មដ៏ធំប្រចាំឆ្នាំ ដែលជាការតាំងពិព័រណ៍ អំពីឧស្សាហកម្មគ្រឿងយន្ដកម្ពុជាអន្ដរជាតិ (CIMIF) និងឧស្សាហកម្មសម្លៀកបំពាក់ & វាយនភ័ណ្ឌកម្ពុជាអន្ដរជាតិ (CTG) នឹងប្រារព្ធធ្វើឡើងដំណាលគ្នា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា នៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការតាំងបង្ហាញទាំងពីរនេះ នឹងរួមមានអ្នកតាំងពិព័ណ៍ចំនួន១៧៥ ក្រុមហ៊ុន មកពី១៤ប្រទេសនិងតំបន់ ដែលមានដូចជា កម្ពុជា ប៊ុលហ្គារី ចិន អាហ្លឺម៉ង់ ហុងកុង ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សាំងហ្គាពួរ តៃវ៉ាន់ ថៃ និង វៀតណាម ដើម្បីបង្ហាញពីផលិតផល ប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយល្អប្រសើរនូវស្តង់ ចំនួន២០០ ដោយរៀបចំដោយក្រហ៊ុន Yorkers Trade & Marketing Service Co., Ltd។ ព្រឹត្តិការណ៍ដ៏ធំនេះមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល និងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ហើយមានការសហការរៀបចំ ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា (CCC) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងជាពិសេសត្រូវបានគាំទ្រជាផ្លូវការ ដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម (TPD)។
វេទិកាជំនួញពាណិជ្ជកម្មតែមួយគត់ សម្រាប់វិស័យឧស្សាហកម្មសំខាន់ៗ ហើយការតាំងពិព័ណ៍ទាំងពីរនេះ បានរួមបញ្ចូលសមាសធាតុសំខាន់ៗទាំងអស់ នៅក្នុងវិស័យឧស្សាហកម្ម មានដូចជា៖ ជ័រប្លាស្ទិច និងកៅស៊ូ, ការបោះពុម្ព, ការវេចខ្ចប់, ការកែច្នៃម្ហូបអាហារ, គ្រឿងចក្រកសិកម្ម, ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិច, គ្រឿងបន្លាស់រថយន្ដ, វិស្វកម្មថាមពល និងអគ្គីសនី, និងសម្លៀកបំពាក់ & វាយនភ័ណ្ឌ។ ជាមួយនឹងវត្តមានអ្នកតាំងពិព័រណ៍ដ៏មានសក្ដានុពលទាំងថ្នាក់ជាតិ និងអន្ដរជាតិជាច្រើនក្រុមហ៊ុន អ្នកជំនួញនិងអ្នកទស្សនាអាចរកឃើញអ្នកផ្គត់ផ្គង់ដ៏ល្អបំផុតសម្រាប់ពួកគេ នូវផលិតផលដែលពួកគេត្រូវការនៅក្នុងវិស័យនេះតាមរយៈវេទិកាជំនួញពាណិជ្ជកម្មមួយនេះ។
បន្ថែមលើនេះ សមាគមឧស្សាហកម្មនៅតៃវ៉ាន់បាន បង្ហាញការគាំទ្រយ៉ាងអស្ចារ្យ សំរាប់ការតាំងបង្ហាញនេះ តាមរយៈការដឹកនាំសមាជិកសំខាន់ៗ របស់គេដើម្បីចូលរួមការតាំងពិព័ណ៍នេះ ដែលរួមមាន សមាគមរោងចក្រផលិតអគ្គិសនី និងអគ្គីសនីតៃវ៉ាន់ (TEEMA) សមាគមអ្នកផលិតរថយន្តដឹកជញ្ជូនតៃវ៉ាន់ (TVMA) និងវិទ្យាស្ថានស្រាវជ្រាវវាយនភ័ណ្ឌតៃវ៉ាន់ (TTRI) ។
យីហោល្បីៗនៅទូទាំងពិភពលោក នឹងជួបជុំគ្នា នៅក្រោមដំបូលតែមួយ យីហោអន្តរជាតិជាច្រើន កំពុងចាប់យកទីផ្សាររីកចម្រើននេះ នៅពេលប្រទេសកម្ពុជា កំពុងរីកចម្រើន និងជាទីផ្សារវិនិយោគដ៏គួរឲ្យទាក់ទាញ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើន។ ក្នុងចំណោមពិព័រណ៍ គួរឲ្យកត់សម្គាល់នៅ CIMIF ឆ្នាំនេះគឺក្រុមហ៊ុន RIECKERMANN ដែលជាក្រុមហ៊ុនផលិតនិងឯកទេសខាងការបោះពុម្ពនិងការវេចខ្ចប់គ្រឿងម៉ាស៊ីនសម្រាប់ម្ហូបអាហារឱសថនិងគ្រឿងកែសម្ផស្ស ហើយក្រុមហ៊ុន RMA ដែលជាអ្នកផលិតនូវផលិតផល ចម្រុះក្នុងវិស័យរថយន្តនិងកសិកម្ម បានត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញ Forklifts សម្រាប់ការប្រើប្រាស់បានយ៉ាងច្រើន, និងក្រុមហ៊ុន BALEV ដែលជាក្រុមហ៊ុនប៊ុលហ្គារីត្រូវបានគេស្គាល់ផងដែរសម្រាប់ការផលិតម៉ាស៊ីនត្រជាក់ខ្យល់។
ចំនែក CTG វិញ នឹងបង្ហាញពីបរិបទ នៃឧបករណ៍បរិក្ខារបច្ចេកវិទ្យា និងសេវាកម្មជាច្រើនដែលទាក់ទង នឹងដំណើរការវាយនភ័ណ្ឌនិងសម្លៀកបំពាក់ ទាំងអស់និងទិដ្ឋភាពផលិតកម្ម។ ក្នុងចំណោមក្រុមហ៊ុនតាំងពិព័រណ៍សំខាន់ៗ គឺក្រុមហ៊ុន JUKI ដែលជាម៉ាកយីហោឈានមុខគេរបស់ ពិភពលោកសម្រាប់ម៉ាស៊ីនដេរ គ្រប់ប្រភេទនិងក្រុមហ៊ុន HAN-BOND ដែលនឹងផ្តល់ជូននូវការបង្ហាញ ផ្ទាល់នូវម៉ាស៊ីនកាត់និងម៉ាស៊ីនគំនូរអុបទិក៕
សម្រាប់ព័ត៌មានបន្ថែម និងតារាងឈ្មោះអ្នកតាំងពិព័ណ៍ និងទីតាំងនៃការតាំងពិព័ណ៍ សូមចូលទៅកាន់គេហទំព័រ http://www.camboexpo.com/