(ភ្នំពេញ)៖ ប្រជាពលរដ្ឋ២នាក់ បានស្វែងរកលិខិតផ្ទេរកាន់កាប់ដីធ្លីមួយច្បាប់ បន្ទាប់ពីមានចោរ បានលួចទ្រព្យសម្បត្តិ ក្នុងរថយន្តដោយប្រមូលយកទាំងលិខិត ផ្ទេរកម្មសិទ្ធកាន់កាប់ដីធ្លី របស់គាត់ទៅជាមួយផង ដែលជាឯកសារច្បាប់ដើម កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក បួយ ហៀង ជាម្ចាស់លិខិតផ្ទេរកម្មសិទ្ធ បានរៀបរាប់ថា លិខិតផ្ទេរកម្មសិទ្ធរបស់គាត់ ត្រូវចោរលួចនៅក្នុងរថយន្តអំឡុងខែឧសភា ឆ្នាំ២០១៧ ដែលមានទំហំ១១៦៨៩,៦២ម៉ែត្រការ៉េ។
ប្រសិនបងប្អូនណា ប្រទះឃើញសូមមេត្តាយកមកប្រគល់ជូនគាត់វិញ និងមានសោគុណបន្តិចបន្តួចសម្រាប់អ្នកដែលរើសបានលិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លីនេះ តាមលេខទូរស័ព្ទ០១៦ ៨៨៩ ៩៩៩។
ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំង២នាក់ ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អភិបាលខណ្ឌដង្កោ ផងដែរ ដើម្បីដឹងឮពីបញ្ហានេះ ព្រមទាំងជួយអន្តរាគមន៍ផងដែរ៕