(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានថ្លែងថា ខណៈ ដែលមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាពម្ហូបអាហារ ប្រចាំ ថ្ងៃ នោះ មន្ត្រីៗ បម្រើការងារនៅអគ្គនាយកដ្ឋាន កាំកុងត្រូលបាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះ មន្ត្រីៗ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរ័ណ-អាហរ័ណ និង បង្ក្រាបអំពើក្លែងបន្លំ ដែលហៅកាត់ថា «កាំកុងត្រូល» បាន និងកំពុងខិតខំប្រឹងប្រែងខ្លាំងឡើងក្នុងការដឹកនាំការងារត្រួតពិនិត្យ និងបង្ក្រាបទប់ស្កាត់រាល់ទំនិញម្ហូបអាហារ ប៉ះពាល់ដល់សុខភាព ទទួលបានលទ្ធផលល្អប្រសើរជាងពេលមុនៗឆ្ងាយណាស់។
ជាក់ស្តែងនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បន្តអនុវត្តន៍បង្ក្រាប អប់រំដល់អាជិវករ តាមទីផ្សារខេត្តប៉ៃលិន។
លោកបន្តថា បានប្រាប់ឲ្យដឹងថា អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការដឹកនាំគ្រប់គ្រងដោយលោកអគ្គនាយក ម៉ក់ ពេជ្ជ រិទ្ធ តែងអនុវត្តនូវយុទ្ធសាស្ត្រ «ភ្លៀងរលឹម» ក្នុងការដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យគុណភាពទំនិញ ស្ទើររៀងរាល់ថ្ងៃ ទាំងនៅលើទីផ្សារនានា និងទៅដល់ទីកន្លែងផលិតដោយផ្ទាល់ម្ដងឲ្យតែសង្ស័យពាក់ព័ន្ធ នឹងទំនិញ ម្ហូបអាហារ ដែលអាចធ្វើឲ្យមានការ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ឬទំនិញ ក្លែងបន្លំ ផ្សេងៗ ដូចជា៖ ទំនិញគ្រឿង កំប៉ុង គ្រឿងវេចខ្ចប់ មី គុយទាវ ប្រហិត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក ប៉េងប៉ោះ ទឹក ម្ទេស ទឹកបរិសុទ្ធ ស្រា បៀរ ស្រា ថ្នាំ ... និងទំនិញហូបចុក ប្រចាំថ្ងៃ សាច់ បន្លែ ផ្លែឈើ ... ជាច្រើន មុខទៀត។
លោកប្រធានបានបញ្ជាក់ថា កាំកុងត្រូល នេះហើយទើបបាន និងកំពុងធ្វើ ឱ្យម្ហូបអាហារ ប៉ះពាល់ សុខភាពត្រូវ កាត់បន្ថយ បានយ៉ាងច្រើន ជាការផ្ដល់ភាពកក់ក្ដៅ និងធានានូវសុវត្ថិភាព ម្ហូបអាហារ ជូនដល់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕