(ភ្នំពេញ)៖ តាមរបាយការណ៍ដែលអង្គភាព Fresh News ទទួលបាន ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា ឆ្នាំ២០១៧ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្ដល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺ ជូនអ្នកជំងឺ ៨,១២១នាក់ ។
ក្នុងនោះមានផ្នែកពិគ្រោះជំងឺក្រៅចំនួន ៦,៧០០នាក់ និងផ្នែកសម្រាកព្យាបាលចំនួន១,៤២១នាក់ ។
របាយការណ៍ដដែល បានបន្តថា ក្នុងចំណោមអ្នកពិគ្រោះជំងឺក្រៅ ទាំងជិត៧ពាន់នាក់នោះ មានអ្នកជំងឺ១១ភាគរយ ត្រូវបានលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និង២០ភាគរយទៀត ត្រូវបានគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិឌ្ឍន៍។
ចំណែកខាងផ្នែកសម្រាកព្យាបាលវិញ មានអ្នកជំងឺចំនួន៥ភាគរយ ទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង៤២ភាគរយទៀត ត្រូវបានគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិឌ្ឍន៍។
ខាងក្រោមនេះ ជារបាយការណ៍របស់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត៖