(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងវគ្គបំប៉នជំនាញកងរាជអាវុធហត្ថឆ្នាំ២០១៧ បានទទួលការយល់ដឹងអំពីច្បាប់ និងតួនាទីពីលោក ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ និងលោកចៅក្រម ឆឹម រិទ្ធី ដែលមានសិក្ខាមកាមជាង១០០នាក់ មកពីចំណុះបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរងតំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងថា ថ្ងៃនេះសិក្ខាកាមអាវុធហត្ថ និងទទួលបានការស្វែងយល់ផ្លូវច្បាប់ តួនាទីភារកិច្ចចៅក្រម ក្នុងនាមកម្លាំងអាវុធហត្ថជាចំណែកមួយអនុវត្តច្បាប់ គឺមន្ត្រីនគរបាលយុត្តិធម៌ និងអនុវត្តដីកាតុលាការផងដែរ។
លោក ហង់ ស៊ីថា បានលើកឡើងថា ទោះវគ្គបំប៉ននេះមានមុខវិជ្ជាច្បាប់ត្រឹមតែ២៥%មែន តែលោកក្នុងនាមតំណាងឲ្យចៅក្រម ដែលកំពុងដំណើរក្នុងសាលាដំបូងខេត្តកំពង់ស្ពឺ ទាំងអស់ និងប្រឹងប្រែងបង្ហាញឲ្យអស់ក្នុងការពន្យល់ពីផ្លូវច្បាប់ និងតួនាទីភារកិច្ចរបស់ចៅក្រម ពាក់ព័ន្ធនិងការអនុវត្តច្បាប់ ពោលគឺចៅក្រម ត្រូវតែអនុវត្តតាមតួនាទីរបស់ខ្លួន ឈរលើស្មារតីអគិតធម៌ទាំង៤។
នៅក្នុងច្បាប់ស្តីលក្ខន្តិកៈនៃចៅក្រម បានតម្រូវឲ្យចៅក្រមស្បថស្បែ មុននឹងបំពេញតួនាទីរបស់ខ្លួនក្នុងវិជ្ជាជីវៈ ហើយចៅក្រមទាំងអស់ក្នុងពេលបំពេញវិជ្ជាជីវៈ ជាចៅក្រមបាន សូមប្តេជ្ញាថា នឹងប្រតិបត្តិតួនាទី ភារកិច្ច និងប្រើសិទ្ធិអំណាចរបស់គេ ក្នុងឋានៈជាចៅក្រម ដោយគោរពឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ សតិសម្បជញ្ញៈ និងឧត្តមគតិជាតិ ក្នុងការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងការអនុវត្តច្បាប់ទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវវៀរចាកពីអគតិធម៌ទាំង៤ប្រការគឺ៖ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងប្រកាន់នូវគុណធម៌ប្រកបដោយ វីរយាសម្បយុត្ត សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និងបញ្ញាវុធ វិនិច្ឆ័យ៕