Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចចំរុះខេត្តកំពង់ស្ពឺ កំពុងឡោមព័ទ្ធផ្ទះមួយកន្លែង នៅក្រុងច្បារមន សង្ស័យលាក់ឈើខុសច្បាប់ជាច្រើន

24-07-2017 12:21

(កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ចចំរុះរបស់ខេត្តកំពង់ស្ពឺ នៅវេលាម៉ោងថ្ងៃត្រង់ទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ បាននិងកំពុងឡោមព័ទ្ធផ្ទះ មួយកន្លែង ដោយសង្ស័យមានលាក់ឈើ ប្រណិតខុសច្បាប់ តែមិនទាន់អាចចូលឆែកឆេរនៅឡើយទេ ដោយរង់ចាំដីកាពី ព្រះរាជអាជ្ញាសិន។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ទីតាំងលំនៅដ្ឋាននេះស្ថិតនៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានម្ចាស់ផ្ទះឈ្មោះ យ៉េត សុគន្ធា ភេទស្រី អាយុ៥០ឆ្នាំ ជាស្រ្តីមេម៉ាយ។

កម្លាំងសមត្ថកិច្ចចំរុះរួមមាន៖ មន្រ្តីរដ្ឋបាលព្រៃឈើ កម្លាំងនគរបាលក្រុងច្បារមន និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ៕