(ភ្នំពេញ)៖ លោក ស សុខា ជាតំណាងរាស្រ្តមណ្ឌលព្រៃវែង និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញចូលរួម ក្នុងឱកាសពិធីសន្និសីទសារព័ត៌មាន ស្តីពីការចាប់ឆ្នោត នៃការប្រកួតដណ្តើមពានរង្វាន់បាល់ទះ និងបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០១៧ នៅចុងសប្តាហ៍កន្លងទៅនេះ។
លោក ស សុខា បានថ្លែងថា តំាំងនាមឲ្យលោកជំនួសលោកប្រធាន ហ៊ុន ម៉ានី ស.ស.យ.ក សូមអរគុណដល់គណៈកម្មការរៀបចំ និងអ្នកក្រុមដឹកនាំក្រុមចូលរួម ការប្រកួតលើកនេះ ជាប្រវត្តិសាស្រ្ត ក្នុងខេត្តព្រៃវែង ដែលមានក្រុមបាល់ទាត់ចំនួន៣២ក្រុម មានយុវជនជាង៥០០នាក់ និងក្រុមបាល់ទះ១៤ក្រុម ដោយមានយុវជនជាង២០០នាក់ កាន់តែធ្វើឲ្យព្រឹត្តិការណ៍នេះល្អប្រសើរ។ ការប្រកួតធ្វើបានទៅមុខ ដោយមានការចូលរួមសហការអភិបាល និងមន្ទីរអប់រំ រាល់សកម្មភាពផ្សេងៗ ដូចជាកីឡាវាយសី រត់ម៉ារ៉ាតុងជាដើម។
លោកបានបន្តថា សមា្រប់ការកីឡាករបាល់ទះ ដែលទទួលបានលេខ១ និងលេខ២ បន្ទាយមានជ័យ បាត់ដំបង និងព្រៃវែង ដែលមាន៦ក្រុម បូកនឹងក្រុមល្អ ក្នុងប្រទេសកម្ពុជា ចូលរួមព្រឹត្តិការណ៍ការពានរង្វាន់សម្តេចក្រឡាហោម ស ខេង នឹងប្រព្រឹត្តទៅ នៅទីលានបាល់ទះខេត្តព្រៃវែងតែម្តង ហើយនេះជាព្រឹត្តិការណ៍ដ៏ថ្មីមួយទៀត ដែលក្រុមល្អ២មកប្រកួតនៅទីនេះ។
លោកបានបន្ថែមទៀត សូមឲ្យកីឡាករទំាង២ប្រភេទ ត្រូវគោរពអាជ្ញាកណ្តាល ចៅក្រមនៅពេលកំពុងតែប្រកួត ព្រោះទាំងអាជ្ញាកណ្តាល ចៅក្រម និងគណៈកម្មការរៀបចំ តែងតែមានការខ្វះខាតនៅចំណុចខ្លះហើយ។ ចំពោះការប្រកួតនេះ យើងធ្វើឡើងនៅ៤មណ្ឌលក្នុងខេត្តព្រៃវែង គឺមណ្ឌល ស្រុកកំចាយមារ មណ្ឌលខេត្តព្រៃវែង មណ្ឌលស្រុកបាភ្នំ និងមណ្ឌលស្រុកស្វាយអន្ទរ នៅក្នុងមណ្ឌលនីមួយៗមាន៨ក្រុម។
សូមបញ្ជាក់ថា សម្រាប់វិញ្ញាសារបាល់ទាត់ ចំណាត់ថ្នាក់ឯកទទួលបានថវិកា៥លានរៀន ពាន និងមេដាយ។ ចំណាត់ថ្នាក់ឯករងទទួលបានថវិកា៣លានរៀន និងមេដាយ និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា២លានរៀន និងមេដាយ។ រីឯសម្រាប់វិញ្ញាសារបាល់ទះចំណាត់ថ្នាក់ឯក ទទួលបានថវិកា៤លានរៀន ពាន និងមេដាយ ចំណាត់ថ្នាក់ឯករងទទួល បានថវិកា២លានរៀន និងមេដាយ និងចំណាត់ថ្នាក់លេខ៣ទទួលបានថវិកា១លានរៀន និងមេដាយ៕