(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រកាសថា ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលព្យុះទី៨ឈ្មោះ សុនកា ( SONCA ) ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើន ផ្ទៃសមុទ្រមានរលកខ្ពស់ៗ ហើយទឹកទន្លេក៏នឹងហក់ឡើងវិញជាថ្មី។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងបន្តកើតមានឡើងរហូតដល់ចុងខែកក្កដា ឆ្នាំ២០១៧ ហើយតំបន់មាត់សមុទ្រ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រលកសមុទ្រធំៗ និងមានខ្យល់បក់ខ្លាំង។
ជាមួយស្ថានភាពបែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវឲ្យប្រជានេសាទ និងប្រជាពលរដ្ឋធ្វើដំណើរតាមមាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានដោយុថហេតុ។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖