(ពិភពលោក)៖ ខណៈរដូវវស្សាត្រៀមឈានចូលមកដល់ ក្តីកង្វល់របស់មនុស្សក៏ចាប់ផ្តើមកើតឡើងដំណាលគ្នា ដោយបារម្ភចំពោះគ្រោះទឹកជំនន់ ព្រោះវាបង្កការលំបាកដល់ការរស់នៅ ពិសេសគឺការស្លាប់បាត់បង់ជីវិត។ គ្រោះទឹកជំនន់នេះត្រូវបានចាត់ទុកជាគ្រោះធម្មជាតិមួយដែលឆក់យកជីវិត មនុស្សច្រើនបំផុតផងដែរ ក្នុងចំណោមគ្រោះធម្មជាតិធ្ងន់ធ្ងរផ្សេងៗទៀតលើផែនដីនេះ។
ខាងក្រោមនេះជាគ្រោះទឹកជំនន់១០លើក ដែលមនុស្សមានសា្លប់ច្រើនបំផុត៖
១៖ មនុស្សស្លាប់ចន្លោះពី ១,០០០,០០០នាក់ ទៅ ៤,០០០,០០០នាក់ ក្នុងគ្រោះទឹកជំនន់កើតឡើងក្នុងប្រទេស ចិន នៅឆ្នាំ១៩៣១។
២៖ មនុស្សស្លាប់ចន្លោះពី ៩០០,០០០នាក់ ទៅ ២,០០០,០០០នាក់ ក្នុងគ្រោះទឹកជំនន់កើតឡើងក្នុងប្រទេស ចិននៅឆ្នាំ១៨៨៧។
៣៖ មនុស្សស្លាប់ចន្លោះពី ៥០០,០០០នាក់ទៅ៨០០,០០០នាក់ ក្នុងគ្រោះទឹកជំនន់កើតឡើងក្នុងប្រទេស ចិនក្នុងឆ្នាំ១៩៣៨។
៤៖ មនុស្សស្លាប់ ២៣១,០០០នាក់ ក្នុងគ្រោះទឹកជំនន់កើតឡើងក្នុងប្រទេស ចិន ក្នុងឆ្នាំ១៩៧៥។
៥៖ មនុស្សស្លាប់ ១៤៥,០០០នាក់ ក្នុងគ្រោះទឹកជំនន់កើតឡើងក្នុងប្រទេស ចិន ក្នុងឆ្នាំ១៩៣៥។
៦៖ មនុស្សស្លាប់យ៉ាងហោចណាស់ ១០០,០០០នាក់ ក្នុងគ្រោះទឹកជំនន់កើតឡើងក្នុងប្រទេស ហូឡង់ ក្នុងឆ្នាំ១៥៣០។
៧៖ មនុស្សស្លាប់ ប្រទេស១០០,០០០នាក់ ក្នុងគ្រោះទឹកជំនន់កើតឡើងនៅវៀតណាមខាងជើង ក្នុងឆ្នាំ១៩៧១។
៨៖ មនុស្សស្លាប់ជិត ១០០,០០០នាក់ ក្នុងគ្រោះទឹកជំនន់កើតឡើងក្នុងប្រទេស ចិន ក្នុងឆ្នាំ១៩១១។
៩៖ មនុស្សស្លាប់ចន្លោះពី ៥០,០០០នាក់ ទៅ ៨០,០០០នាក់ ក្នុងគ្រោះទឹកជំនន់កើតឡើងក្នុងប្រទេស ហូឡង់ក្នុងឆ្នាំ១២៨៧។
១០៖ មនុស្សស្លាប់ ៦០,០០០នាក់ ក្នុងគ្រោះទឹកជំនន់កើតឡើងក្នុងប្រទេស ហូឡង់ក្នុងឆ្នាំ១២១២។
តាមរយៈតួលេខខាងលើ បង្ហាញថា ប្រទេស ចិនជាប្រទេសដែលទទួលរងគ្រោះដោយទឹកជំនន់ច្រើនដង និងមានមនុស្សស្លាប់ច្រើនជាងគេលើពិភពលោក បន្ទាប់មកគឺប្រទេស ហូឡង់៕