(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់លោកឧត្តមសេនីយ៍ត្រី លូ រ៉ាបូ អត្តលេខ ៥៦០២៦ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ នេះបើតាមសំណៅដែលមានតម្លៃជាការចែកផ្សាយ ដែលចុះហត្ថលេខាដោយ លោក សយ សុខា ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។
ការតម្លើងឋានន្តរស័ក្តិជូន លោកឧត្តមសេនីយ៍ លូ រ៉ាបូ អាចចាត់ទុកថា លោកជាស្នងការរង ដំបូងគេនៅកម្ពុជា មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ទោ ខណៈដែលស្នងការរងរាជធានី-ខេត្តផ្សេងៗ គឺមានឋានន្តរស័ក្តិត្រឹមតែ ឧត្តមសេនីយ៍ត្រី និងវីរសេនីយ៍ឯកប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់ មន្ត្រីនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការតម្លើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោនេះ នឹងតម្លើងជូនដល់ស្នងការរងរាជធានីភ្នំពេញ៣នាក់ ដែលទី១ គឺលោកឧត្តមសេនីយ៍ត្រី លូ រ៉ាបូ , ទី២៖ លោកស្រីឧត្តមសេនីយ៍ត្រី នារី ផល និងទី៣ លោកឧត្តមសេនីីយ៍ត្រី អ៊ូច សុខុន ប៉ុន្តែគ្រាន់តែមិនទាន់ប្រកាសជាផ្លូវការ៕