(សៀមរាប)៖ ក្រុមហ៊ុន Camcona Trading Cambodia ជាក្រុមហ៊ុន ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការនំាចូល និងចែកចាយបន្តនូវ ផលិតផលប្រព័ន្ធទឹកក្តៅ Rinnai ដោយប្រើប្រាស់ ហ្គាសដំបូងគេបង្អស់នៅកម្ពុជា បានរៀបចំកម្មវិធីជួបជុំ ដើម្បីធ្វើបទបង្ហាញប្រព័ន្ធទឹកក្តៅ សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា ដល់ដៃគូរពាណិជ្ជកម្ម និងដេប៉ូចែកចាយនៅសណ្ឋាគារ ហ៊ីលឡក់ និងស្ប៉ា ក្រុងសៀមរាប។
សាជីវកម្ម Rinnai បានកើតឡើងតាំងពីឆ្នាំ១៩២០ ហើយបានពង្រីករោងចក្រ និងសាខាចំនួន១៩ទីតាំង នៅក្នុងពិភពលោក ព្រមទាំងមានបណ្តាញចែកចាយ នៅក្នុងទីផ្សារជាច្រើន ពាសពេញពិភពលោក។ មកដល់បច្ចុប្បន្ន សាជីវកម្ម Rinnai មានអាយុកាលជិត១០០ឆ្នាំទៅ ហើយតែក្រុមហ៊ុននៅតែបន្តផ្តោត ទៅលើការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ លើបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ និងជាពិសេស បានផ្តល់នូវដំណោះស្រាយ ទឹកក្តៅគ្រប់ប្រភេទដូចជា ប្រើថាមពលអគ្គិសនី ហ្គាស និង ពន្លឺព្រះអាទិត្យ ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។
លោកស្រី គីមស្រុន អេលីដា អគ្គនាយិការ ក្រុមហ៊ុន Camcona Trading Cambodia បានថ្លែងថា «សាជីវកម្ម Rinnai បានពង្រីកការចែកចាយ មកប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ ដោយមាន ការទទួលស្គាល់ និងនិយមគាំទ្ររយ៉ាងឆាប់រហ័សពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ជាច្រើន ដោយសារគុណភាពខ្ពស់ សុវត្ថិភាព ព្រមទាំងសេវាកម្មក្រោយពេលលក់។ គូរបញ្ចាក់ផងដែរថា រយៈពេល ៤ឆ្នាំក្នុងការនាំចូលនិងចែកចាយនេះ ផលិតផលរបស់យើងបានកើនឡើងការលក់ជាមធ្យម ៥០ភាគរយ ដែលជាតួរលេខមួយបញ្ចាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុន»។
លោកស្រីបានបន្តថា បច្ចុប្បន្នការលក់ភាគច្រើននៅទីក្រុងភ្នំពេញ ហើយដើម្បីពង្រីកការចែកចាយ និងការផ្សព្វផ្សាយប្រព័ន្ធទឹកក្តៅ ដែលមានប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃថាមពលបន្ថែមដល់អតិថិជន និងអ្នកប្រើប្រាស់ ទើបលោកស្រីសម្រេចរៀបកម្មវិធីបទបង្ហាញនេះ ព្រោះទីក្រុងសៀមរាបមានសក្តានុពលខ្ពស់ និងជាគោលដៅទេសចរណ៍លេខ១ នៅកម្ពុជា ដែលសំបូរទៅដោយសណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ាជាច្រើន។
លោកស្រីសន្យាថា និងបង្កើនសេវាកម្មលក់ និងទំនុកចិត្តឲ្យកាន់តែ ល្អប្រសើរជាងដៃគូរប្រគួតប្រជែងនានា និងធានានូវគុណភាពផលិតផលតាមស្តង់ដាអន្តរជាតិ ហើយ លោកស្រីសង្ឃឹមថាអតិថិជន និងដៃគូរពាណិជ្ជកម្មនូវតែបន្តការគាំទ្ររផលិតផល Rinnai បន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Camcona Trading Cambodia គឺជាក្រុមហ៊ុន ដែលបានទទួលសិទ្ធិនំាចូល និងចែកចាយ ផលិតផលប្រព័ន្ធទឹកក្តៅ គ្រប់ប្រភេទ ពីសារជីកម្ម Rinnai ជប៉ុន ចង្គៀងបំភ្លឺខាងក្នុង និងខាងក្រៅអាគារពី ក្រុមហ៊ុន LIGMAN Lighting របស់ប្រទេសថៃ ម៉ាស៊ីននិងសម្ភារៈសម្រាប់បម្រើផ្នែក សំណង់ពីក្រុមហ៊ុន IMER Group របស់ប្រទេសអ៊ីតាលីផងដែរ៕