(ភ្នំពេញ)៖ ក្រុមហ៊ុន F&N បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតស្តង់ដារ ស្តីពី «ធីផតទាំងគូនេះ ឆុងឆ្ងាញ់ កិ្លនឈ្ងុយ រូបមន្តពិសេសពីប្រទេសថៃ» ដែលប្រព្រឹត្តឡើងនៅថ្ងៃសុក្រទី២១ ខែកក្កដា នៅសណ្ឋាគារភ្នំពេញ ពិតជាទទួលបានការចាប់អារម្មណ៍ខ្ពស់ និងសរសើរមិនដាច់ពីមាត់ ថា ពិតជាឈ្ងុយឆ្ងាញ់មែន ស្នាដៃឆុងកាហ្វេ, តែទឹកដោះគោ, តែបៃតង និងផាសិន ជាមួយទឹកកដោះគោ ធីផតទាំងគូ របស់ចុងភៅជំនាញ ពីប្រទេសថៃ។
វគ្គបណ្ដុះបណ្ដាលនោះ ក៏មានការអញ្ជើញចូលរួមពី អ្នកតំណាង ផលិតផល ធីផត គឺ អ្នកនាង យុគ ចិន្ដា ដែលចូលរួមជាវាគ្មិនកិត្ដិយស និងលោកស្រី Boondarika Watikinnakorn ដែលជាចុងភៅជំនាញ បទពិសោធន៍យូរឆ្នាំ នៅប្រទេសថៃ ។
ទន្ទឹមនឹងនោះ អ្នកនាង យុគ ចិន្ដា បានថ្លែងថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលមានកិត្ដិយស ក្លាយជាអ្នកតំណាងផលិតផល ធីផតទាំងគូនេះ ដែលមានម៉ាកល្បី របស់ប្រទេសថៃ កាន់តែពិសេសនោះ គឺវគ្គបណ្ដុះបណ្ដាលកម្រិតស្តង់ដារមួយនេះ មានការបង្ហាញដោយចុងភៅដ៏ល្បី លោកស្រី Boondarika Watikinnakorn បានធ្វើឲ្យខ្ញុំផ្ទាល់ និងអ្នកចូលរួមទាំងអស់នៅពេលនេះ ទទួលបានបទពិសោធន៍មួយ ដ៏ពិតប្រាកដ ពីរបៀបឆុងកាហ្វេ និងភេសជ្ជៈផ្សេងៗ កាន់តែប្រសើរ»។
ព្រមជាមួយគ្នានោះ លោកស្រី Boondarika Watikinnakorn បានថ្លែងថា «នេះជាលើទីមួយហើយ ដែលខ្ញុំបានបង្ហាញ ពីរបៀបឆុងកាហ្វេ និងភេសជ្ជៈផ្សេងៗដល់បងប្អូនកម្ពុជា ខ្ញុំពិតជាសប្បាយចិត្ដណាស់ ហើយវគ្គបណ្តុះបណ្តាលកម្រិតស្តង់ដារ ពី «ធីផតទាំងគូនេះ ឆុងឆ្ងាញ់ កិ្លនឈ្ងុយ រូបមន្តពិសេសពីប្រទេសថៃ» គឺយើងធ្វើឡើង ដើម្បីចែករំលែក នូវរូបមន្តពិសេស ឲ្យពួកគាត់ទាំងអស់ ឆុងកាន់តែឈ្ងុយឆ្ងាញ់ ទាក់ទាយអារម្មណ៍អតិថិជន មានស្ដង់ដារ ត្រូវមាត់ត្រូវចិត្ដ ហើយដល់ពេលនោះ ពួកគាត់ទាំងអស់ នឹងអាចរកប្រាក់ចំណូល កាន់តែខ្ពស់បន្ថែមមួយកម្រិតទៀត»។
ចុងភៅជំនាញរូបនេះ បានថ្លែងទៀតថា «រូបមន្ដអាថ៌កំបាំង នៃភាពឈ្ងុយឆ្ងាញ់នេះ គឺខ្ញុំបានប្រើជាមួយផលិតទឹកដោះគោស្រស់ទាំងគូ គឺទឹកដោះគោខាប់ ធីផត និងទឹកដោះគោស្រស់ ធីផត អ៊ិចស្ដ្រា ដើម្បីផ្សំគ្រឿងជាមួយភេសជ្ជៈគ្រប់ប្រភេទ ជាក់ស្ដែងនៅថ្ងៃនេះ ខ្ញុំបានឈុងកាហ្វេ, តែទឹកដោះគោ, តែបៃតង និងផាសិន ជាមួយទឹកកដោះគោ ធីផតទាំងគូ ដើម្បីបង្កើនរសជាតិ និងក្លិនឈ្ងុយឆ្ងាញ់ ពិសេសគ្មានពីរ»។
លើសពីនោះផងដែរ អ្នកលក់តាមផ្ទះម្នាក់ ទីតាំងនៅទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នំពេញ ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនោះ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលកម្រិតស្តង់ដារ នេះ បានផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ សម្រាប់លោក អ្នកចូលរួមទាំងអស់ ក្នុងការបង្កើនទឹកដៃកាន់តែពិសេស ក្នុងការឆុងភេសជ្ជៈគ្រប់ប្រភេទ ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ពិសា ពិសេស ជាមួយនឹងទឹកដោះគោ ធីផតទាំងគូនេះ បានធ្វើឲ្យលោកទទួលអតិថិជន កាន់តែច្រើនជាមុន បើគិតពីឆ្នាំចុងក្រោយនេះ ។ដូច្នេះលោក ក៏បានប្រាប់ទៅបងប្អូនបន្ដ ដែលបានបើកហាងលក់ភេសជ្ជៈ ប្រើទឹកដោះគោ ធីផត ដូចលោកដែរ ព្រោះទឹកដោះគោនេះ មានរសជាតិឈ្ងុយឆ្ងាញ់ មិនផ្អែមពេក តែរមួត សុទ្ធល្អ គុណភាពខ្ពស់ ដោយដាក់លាយជាមួយនឹងភេសជ្ជៈផ្សេងៗ គឺឆ្ងាញ់គ្រប់មុខ តែម្ដង៕