(ហុងកុង)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ទៅដល់ន់ទីក្រុងហុងកុងហើយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាពីវិស័យវិនិយោគ ក្នុងខេត្តកំពង់ស្ពឺ។
មន្រ្តីសាលាខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃនេះថា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺនេះ បានធ្វើឡើងតាមការអញ្ជើញរបស់ លោកអគ្គនាយកក្រុមហ៊ុន អ៊ែរដ្យាយល៍ ស្វេថឺ (ខេមបូឌា) និងក្រុមនិយោជក ដែលមានបំណងមកប្រកបអាជីវកម្មក្នុងខេត្តកំពង់ស្ពឺ ។
ដំណើរទស្សនកិច្ចនេះ លោកអភិបាលខេត្ត នឹងជួបពិភាក្សាការងារជាមួយ ក្រុមអ្នកវិនិយោគមួយចំនួន រួចហើយនឹងទៅទស្សនាសង្វាក់ផលិតកម្ម ដែលកំពុងដំណើរការ របស់ក្រុមហ៊ុនធំ ដែលមានសាខានៅខេត្តកំពង់ស្ពឺផងដែរ។
ក្រៅពីនោះលោក វ៉ី សំណាង នឹងដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ច នៅតំបន់ផ្សេងៗទៀត។ ការធ្វើទស្សនកិច្ច នៅពេលនេះ គឺក្នុងគោលបំណងដើម្បី ទាក់ទាញអ្នកវិនិយោគឲ្យកាន់តែច្រើន ឲ្យមករកស៊ីនៅខេត្តកំពង់ស្ពឺយើង នឹងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ ឲ្យកាន់តែច្រើនថែមទៀត៕