(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូច U23 របស់កម្ពុជា បានខកចិត្តនៅនាទីទី៧៨ ពីការស៊ុតបញ្ចូលទីបានសម្រេចដោយ កីឡាករ Keita Endo ពាក់លេខ១១ និងគ្រាប់ទី២ Ren komatsu នៅនាទីទី៨៤ ចាញ់ក្រុម U23 ជប៉ុន ២-០ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ១៥៨២៥ នាក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក វគ្គសន្សំពិន្ទុនៃពូល J ពានរង្វាន់ AFC U23 Championship China 2018។
ការប្រកួតក្រោមមេឃភ្លៀងរលឹម និងជាប្រកួតលើកទី២ រវាងក្រុមទាំងពីរ កម្ពុជានៅតែមិនអាចរកគ្រាប់ស៊ុតបញ្ចូលទី គូប្រជែងបានដដែល ក្រៅទប់ស្មើ ០-០ ទល់នឹង U23 ចិន កាលពីថ្ងៃបើកឆាកនារាត្រីពុធ ទី១៩ ខែកក្កដាកន្លងទៅនៅ ស្តាតអូឡាំពិកដូចគ្នា។
អ្នកចាំទីមកក្លឹបអាជីពក្រសួងការពារជាតិ អ៊ុ សិរីរ័ត្ន ពិតជា Super Save ចាប់តាំងពីវគ្គទី១ និងដើមវគ្គទី១ ពីការជួយ សង្រ្គោះបានតែត និងស៊ុតយ៉ាងសន្ធាប់ពីយុវជនរបស់សាម៉ូរៃខៀវជប៉ុន ដែលធ្វើឲ្យអ្នកទស្សនាកោតសរសើរជាខ្លាំង ដែលលទ្ធផលចាញ់ស្មើនឹង U23 ហ្វីលីពីន ចាញ់ U23 ចិន ២-០ កាលពីម៉ោង ៣៖៣០នាទីនៅស្តាតអូឡាំពិកដូចគ្នា។
ឆ្លងកាត់ ២ប្រកួតរបស់កម្ពុជា ចាញ់១ និងស្មើ១ រកបាន១ពិន្ទុ បានធ្វើឲ្យកម្ពុជា បន្តឈរនៅលេខរៀងទី៣ ក្នុងពូល J បណ្តោះអាសន្ន ដែល១ប្រកួតចុងក្រោយបង្រ្គប់កិច្ចត្រូវជួប U23 ហ្វីលីពីន ដែលឈរបាតតារាង នៅល្ងាចថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ ចុងសប្តាហ៍នេះ ខណៈក្រុមលេខ១ U23 ជប៉ុន ជួបក្រុមលេខ២ U23 ចិន ក្នុងថ្ងៃជាមួយគ្នានោះដែរ៕