(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន គុន្ធធារ៉ា និងលោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ប្អូនប្រុសបង្កើត កែម ឡី ប្រតិកម្មខ្លាំងៗថា ហុង លីម មិនឃើញមានឈ្មោះក្នុងបញ្ជីចូលបុណ្យសពលោកបណ្ឌិតទេ បែរជាក្លាហានឲ្យខ្ញុំយកលុយ មួយម៉ឺនដុល្លារសងសម្តេចវិញ, ខ្ញុំបដិសេធដាច់ខាតនេះជាលុយបុណ្យ
២៖ គណបក្សប្រជាជនប្រកាសផ្តាច់ទំនាក់ទំនងជាមួយ គណបក្សខ្មែររួបរួមជាតិ ហើយព្រមានថា សមាជិកខ្មែររួមរួមជាតិទាំងអស់ នឹងត្រូវដកចេញពីតំណែងក្នុងរាជរដ្ឋាភិបាល
៣៖ គណបក្សសមរង្ស៊ី នឹងប្រជុំផ្លាស់ប្តូរឈ្មោះ នៅសប្តាហ៍ក្រោយនេះ គ្រាដែលច្បាប់គណបក្សនយោបាយថ្មី ជិតចូលជាធរមាន
៤៖ លោក កែម រិទ្ធិសិទ្ធ ប្រតិកម្មនឹងព្រះសង្ឃ ប៊ុត ប៊ុនតិញ រឿងជំពាក់ថ្លៃបបរបុណ្យសពខួបមួយឆ្នាំរបស់បណ្ឌិត កែម ឡី, ដោយអះអាងថា លោកជាអ្នករៀបចំផ្ទាល់ដឹងពីការចំណាយផ្សេងៗ និងជំពាក់លុយគេ ចំណែកអ្នកផ្សេងមិនដឹងកុំចេះតែថា
៥៖ កម្ពុជា គ្រោងដាក់ឲ្យប្រើប្រាស់រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅឆ្នាំ២០១៨
៦៖ កម្មករ២៤នាក់របួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ដ នៅស្រុកបាទី ពេលកំពុងធ្វើដំណើរទៅធ្វើការ
៧៖ ក្រុមចោរប្លន់ប្រដាប់អាវុធទាំង៣នាក់ ដែលបាញ់សម្លាប់អ្នករត់តាក់ស៊ី នៅខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចបង្ហាញអត្ដសញ្ញាណ និងកំពុងតាមយករថយន្ដ ជនរងគ្រោះមកវិញ
៨៖ មកដល់ពេលបច្ចុប្បន្នចិន ជាប្រទេសផ្តល់កម្ចីសាងសង់ស្ពាន និងផ្លូវច្រើនជាងគេនៅកម្ពុជា មានទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ
៩៖ នាយកដ្ឋានកណ្ដាលសន្ដិសុខ ក្រសួងមហាផ្ទៃ ប្រកាសលេខទូរស័ព្ទ២ខ្សែ 031 201 2345 , 031 601 2345 ដល់ប្រជាពលរដ្ឋរាយការណ៍បើមានករណីបាត់ក្មេង
* ព័ត៌មានអន្តរជាតិ (World News)
១៖ សហរដ្ឋអាមេរិក អះអាងថា កូរ៉េខាងជើងកំពុងរៀបចំ ការបាញ់មីស៊ីលចេញពីនាវាមុជទឹក»
២៖ ទីបំផុតអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ឡើងតុលាការជាលើកចុងក្រោយ ដើម្បីស្រាយបំភ្លឺចំពោះករណីក្លែងបន្លំកម្មវិធីទិញស្រូវ!
៣៖ រដ្ឋាភិបាលប៉ាគីស្ថាន «ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង និងចេញមុខទាត់ចោលចំណុចបំផ្លើស» ក្នុងរបាយការណ៍ថ្មីរបស់អាមេរិក ៕