(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមម្ចាស់ផ្ទះគោព្រៃយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា (U23) ប៉ះ U23 ជប៉ុន ចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គសន្សំពិន្ទុពូល J នៃពានរង្វាន់អាស៊ី AFC U23 Championship 2018។
នេះជាការប្រកួតលើកទី២ របស់ក្រុម U23 កម្ពុជា និង U23 ជប៉ុន ក្រោយពេល ១ប្រកួតដំបូង កម្ពុជាលេងស្មើ ០-០ ទល់នឹង U23 ចិន កាលពីរាត្រីថ្ងៃពុធ ខណៈក្រុមសាម៉ូរ៉ៃជប៉ុន បានបំបាក់ហ្វីលីពីនរហូតដល់ទៅ ៨-០ មិនឲ្យងើបមុខ រួចនៅស្តាតអូឡាំពិកដូចគ្នា។
ឈុត U23 កម្ពុជា មិនដែលមានប្រវត្តិជួប U23 ជប៉ុនពីមុនមកនោះទេ តែឈុតធំធ្លាប់ជួបគ្នា ២ដងក្នុងវគ្គជម្រុះ World Cup 2018 ដោយជើងទី១ ចាញ់ជប៉ុន ៣-០ និងជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាញ់ត្រឹម ២-០ ប៉ុណ្ណោះ៕