(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុងនឹងដាក់បង្ហាញនូវទូរស័ព្ទដៃត្រកូល Galaxy ស៊េរីថ្មី នៅទីក្រុងញ៉ូយក នាថ្ងៃទី២៣ សីហា ឆ្នាំ២០១៧ ខាងមុខនេះ ដោយនាំមកនូវមុខងារថ្មីៗ ដែលជួយឲ្យលោកអ្នកធ្វើការងារបានច្រើនជាងមុន។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រល្បីៗនៅជុំវិញពិភពលោក បានឲ្យដឹងថា ទូរស័ព្ទដៃត្រកូល Galaxy Note នឹងមានអេក្រធំជាង 6.2អ៊ីង របស់សាមសុង Galaxy S8+ មានកម្មវិធីស្កែនប្រស្រីភ្នែក ព្រមទាំងប៊ិច S-pen កាន់តែទំនើបជាងមុន។
សម្រាប់ប្រជាជនកម្ពុជា លោកអ្នកអាចទស្សនាការផ្សាយផ្ទាល់តាមរយៈ http://news.samsung.com, www.samsung.com