(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យគោលដៅ សិប្បកម្មឈើ តាមបណ្តោយផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៩នាក់។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា «យើងបានពិនិត្យឃើញមានជនបរទេសចំនួន១៩នាក់ ស្រី៤នាក់ ជនជាតិវៀតណាម ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ»។
បើតាមលោកឧត្តមសេនីយ៍ បន្ទាប់ពីចាប់ខ្លួន កម្លាំងនគរបាលរបស់លោក បានសំរេចបញ្ជូនជនបរទេសចំនួន១៩នាក់ ស្រី៤នាក់ ជនជាតិវៀតណាមមកកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕