(កែប)៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋជិត២ម៉ឺននាក់ បានទៅទទួលសេវាពិនិត្យសុខភាព និងព្យាបាលសុខភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងខេត្តកែប។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកែប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្នុងរបាយការណ៍ បានបញ្ជាក់ថា រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ មន្ទីរសុខាភិបាលខេត្តកែប បានសេវាសុខភិបាលជូនប្រជាពលរដ្ឋទូទាំងខេត្ត សម្រេចបានរួមមាន៖ ករណីពិគ្រោះជំងឺសរុបចំនួន ១៧៧៦៧ ករណី (គាំទ្រដោយមូលនិធិសមធម៌ដែលផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ សម្រាប់ប្រជាជនក្រីក្រ បានចំនួន ៣៣១៥ ករណី)។
ក្នុងរបាយការណ៍ បានបន្តថា ចំនួនពិគ្រោះជំងឺករណីថ្មីសរុប ១៦១៥១ ករណី, ចំនួនអ្នកជំងឺសំរាកពេទ្យ ៥៨៧នាក់, ចំនួនពិនិត្យផ្ទៃពោះលើកទី ៤១០នាក់ និងចំនួនសំរាលកូនដោយបុគ្គលិកសុខាភិបាល ២៦៤នាក់។
ក្នុងរបាយការណ៍ដដែល បានបន្ថែមទៀតថា ផ្ដល់ថ្នាំបង្ការជំងឺថ្លើមដល់កុមារអាយុក្រោម១សប្ដាហ៍បានចំនួន ២៦៦នាក់, ផ្ដល់ថ្នាំបង្ការជំងឺរបេងដល់កុមារអាយុក្រោម១ឆ្នាំ បានចំនួន ៣០៥នាក់ យុទ្ធនាការផ្ដល់បន្ថែមថ្នាំបង្ការជំងឺកព្រឺាលស្អូចទូទាំងខេត្ត១លើក បានចំនួន ៣៣៧៤នាក់ និងយុទ្ធនាការដាក់អាបែតទូទាំងខេត្តបានចំនួន១លើក បានចំនួន ៧,៦៧៦ ខ្នងផ្ទះ ២៥,៥៨០ពាង និងអាងអស់អាបែតចំនួន ១,៤៦១,១ គីឡូក្រាម។
ខាងក្រោមនេះ ជារបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកែប៖