(ភ្នំពេញ)៖ អភិបាលខណ្ឌសែនសុខលោក ប៉ិល កុសល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបន្ដដឹកនាំក្រុមការងារខណ្ឌ-សង្កាត់ ចុះពិនិត្យ និងស្តារប្រឡាយលូមេ១ ខ្សែទៀត ប្រវែង៧០០០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដើម្បីបញ្ជៀសជំនន់ទឹកភ្លៀង នារដូវវស្សានេះ ។
ក្នុងការចុះពិនិត្យ និងស្តារប្រឡាយខាងលើនេះ បានធ្វើឡើងស្ថិតនៅត្រង់ចំណុច ប្រឡាយទួលសំពៅ ស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញដើម្បីសំរួលដល់លំហូរទឹក និងបញ្ជៀសជំនន់ទឹកភ្លៀង ពីតំបន់ព្រលានយន្តហោះ និងភាគខាងលិចខណ្ឌសែនសុខនារដូវវស្សានេះ។