Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆមាសទី១ ឆ្នាំ២០១៧ ពលរដ្ឋជាង៤ម៉ឺននាក់ បានទទួលសេវាសុខាភិបាលពីមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងខេត្តកណ្តាល

21-07-2017 15:27

(កណ្ដាល)៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧ មានប្រជាពលរដ្ឋចំនួន៤១,៥០៦នាក់ បានទៅទទួលសេវាពិនិត្យសុខភាព​ និងព្យាបាលសុខភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងខេត្តកណ្ដាល។ នេះបើតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកណ្ដាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ។

របាយការណ៍បានលម្អិតថា ករណីពិនិត្យពិគ្រោះជំងឺក្រៅចំនួន ៤២៨,៦៣៩ករណី អ្នកជំងឺសម្រាកព្យាបាលមានចំនួន៣០,៨០១នាក់ និងសម្រាលកូនមានចំនួន ១០,៧០៥នាក់។

ខាងក្រោមនេះ ជារបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកណ្ដាល៖