(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក តូច ចៅកុយ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ បានសហការជាមួយមន្ទីរឧស្សាហ៍កម្ម-សិប្បកម្ម និងអាជ្ញាធរស្រុកគ្រគរ បានចុះមកណែនាំ ធ្វើបទបង្ហាញដល់បងប្អូន ផលិតកម្ម ស្រាសទូទាំងស្រុក។
លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា នៅក្នុងការចុះណែនាំ និងផ្សព្វផ្សាយដល់អ្នកបិទស្រាអស់នៅ ក្នុងស្រុកក្រគរ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីការផលិតស្រាស ការពារកុំមានការពុល មានអនាម័យ និងសូមឲ្យពួកគាត់សរសេរនៅលើ ប៊ីដុង ស្រា ដោយមានឈ្មោះ និងអាស្រ័យដ្ឋានអ្នកផលិតផងដែរ។
ជាមួយគ្នានោះ លោកប្រធានសាខាក៏បានសំណូមពរ និងអំពាវនាវដល់អ្នកបិទស្រាទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងហាមដាច់ខាតការប្រើប្រាស់សារធាតុគីមី ដែលនាំឲ្យខូចសុខភាព និងមានគ្រោះដល់អាយុជីវិត៕