(ភ្នំពេញ)៖ ហាង The Street មានទីតាំងស្ថិតនៅលើផ្លូវ៣១៣ ទល់មុខភោជនីយដ្ឋានភូមិស្ទួចបង្កង ក្រោយផ្សារមាន់អាំង ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាសាខាទី២ ទើបនឹងបើកដំណើការនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ។
លោក ជា ចាន់សីហា ជាអ្នកគ្រប់គ្រងទូទៅបានថ្លែងថា The Street មានគោលបំណងមួយពាំនាំយកនូវមុខម្ហូបងាយៗ ភ្លែកៗ របស់ខ្មែរយកវាមកដាក់នៅក្នុងហាង ហើយសម្រាប់បរិយាកាសវិញ ធ្វើឲ្យអារម្មណ៍របស់អតិថិជនគិតថាខ្លួនកំពុងនៅលើចញ្ចើមថ្នល់ ស្ថិតនៅក្នុងផ្លូវឌឿងហែម ដូច្នេះហើយបានជាក្រុមរបស់លោកដាក់ឈ្មោះហាងថា The Street គឺជាហ្រ្វេនក្នុងស្រុក ដោយមិនចំលងពីបរទេស។
លោក ជា ចាន់សីហា បានបន្តថា គ្រប់ម្ហូបនៅ The Street គឺជាម្ហូបបែបខ្មែរពិតៗ ជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរពិតដោយប្រើប្រាស់វត្ថុធាតុដើម នៅក្នុងស្រុក ជាមួយសម្តីរួសរាយរាក់ទាក់របស់លោក ជា ចាន់សីហា បានលើកឡើងថា «ក្រុមរបស់លោកបានបង្កើតហាងនេះឡើងគឺគិតពីបញ្ហាសុខភាពរបស់ភ្ញៀវជាចម្បង»។ ចឹងហើយរាល់មុខម្ហូបទាំងអស់ដែលយើងគិតគូរទៅលើបញ្ហាគុណភាព និងរសជាតិ។
ចាប់តាំងពីបើកដំណើរការសាខាទីមួយដែលមានរយៈពេលជិត២ឆ្នាំ The Streetនៅសង្កាត់បឹងកេងកង មានអតិថិជនគ្រប់ស្រទាប់វ័យ តែងតែគាំទ្រនូវស្នាដៃហាង The Street ហើយមុខម្ហូបដែលដែលពិសេសបំផុតសម្រាប់សាខាទី២គឺ ជើងមាន់បំពងខ្ទឹមស ឆ្អឹងចំនីបំពងខ្ទឹមស ស្លាបមាន់បំពងខ្ទឹមស ជើងមាន់ក្រឡុក រឹតតែពិសេសទៅទៀតសម្រាប់បំពេញត្រូវការរបស់អតិថិជន The Street បានបន្ថែមម្ហូបមួយមុខទៀតគឺ ឆ្អឹងស្រួយទ្រូងមាន់បំពងខ្ទឹមស មាននៅ The Street តែប៉ុណ្ណោះដោយយកតែឆ្អឹងទ្រូងមាន់ខ្ចីៗ ក្នុងមួយចានតម្លៃតែ១ម៉ឺនរៀលតែប៉ុណ្ណោះ។
លោក ជា ចាន់សីហា បានបន្តទៀតថា នៅហាង The Street«ចាត់ទុកអតិថិជនសំខាន់ជាងអ្វីទាំងអស់ គឺលើបញ្ហាសុខភាពរបស់ពួកគាត់ ក៏ដូចសុខភាពរបស់ខ្ញុំដែរ»។ «អញ្ចឹងបើសិនជាខ្ញុំ Take Care សុខភាពរបស់របស់ពួគាត់បានល្អ គាត់រស់នៅបានអាយុវែង គាត់នឹងត្រឡប់មកគាំទ្រហាងរបស់ខ្ញុំរហូត»។ អញ្ចឹងហើយហាង The Streetផ្តល់តែរបស់ល្អជួយដល់សុខភាព ហាងមិនលក់យកតែប្រាក់ចំណេញទេ គឺគិតដល់អតិថិជន។
រាល់មុខម្ហូប និងភេសជ្ជៈនៅក្នុងហាង The Streetមានរស់ជាតិពិសេសភ្លែកពីហាងផ្សេងៗទៀតទាំងតម្លៃ និងសេវាកម្មបុគ្គលិកមានភាពរួសរាយរាក់ទាក់រហ័សរហួនដើម្បីបមម្រើសេចក្តីត្រូវការរបស់អតិថិជនមិនឲ្យខុសបំណងឡើយ មិនតែប៉ុណ្ណោះហាង The Streetមានបន្ទប់ VIP សម្រាប់ឲ្យអតិថិជនជួលធ្វើកម្មវិធីខួបកំណើត និងកម្មវិធីផ្សេងៗទៀតដែលអាចផ្ទុកភ្ញៀវចំនួន២០នាក់ មានតម្លៃសមរម្យ និងមានផាសុខភាពសម្រាប់អតិជនដែលគាំទ្រ The Street។
ទស្សនៈវិស័យដ៏សំខាន់របស់ The Streetគឺផ្តោតសំខាន់ម្ហូបអាហារក្នុងស្រុក វត្ថុធាតុដើមក្នុងស្រុក បន្តស្វែងរកម្ហូបប្លែកៗ របស់ខ្មែរដើម្បីអតិថិជនបានស្គាល់ថា នេះជាម្ហូបរបស់ខ្មែរពិតមិនចំលងពីបរទេស មិនតែប៉ុណ្ណោះ The Streetចង់ឲ្យជនបរទេសបានស្គាល់នៅម្ហូបខ្មែរ និងរសជាតិស្រាក្រឡុក ភេសជ្ជៈដែលជាស្នាដៃរបស់កូនខ្មែរដែលមានរសជាតិឆ្ងាញ់ពិសារមិនចេះជិនណាយ។
លោក ជា ចាន់សីហា និងក្រុមការងារសូមសំណូមពរដល់អតិថិជនទាំងអស់មេត្តាជួយគាំទ្រហាង The Street ព្រោះជាហ្វ្រេនក្នុងស្រុក ( Local Brand ) ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ ឲ្យបានច្រើនកុះករដើម្បីឲ្យសហគ្រិនវ័យក្មេងក្នុងស្រុកមានទឹកចិត្តបន្តស្វែងរកនូវរបស់ថ្មីៗប្លែកៗ ជូនអតិថិជន៕