(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានកំណត់ឲ្យអាជីវករ អ្នកផ្ដល់សេវាលក់ទំនិញនៅកម្ពុជាទាំងអស់ ត្រូវតែបិទស្លាកតម្លៃជាប្រាក់រៀល គ្រប់មុខទំនិញដែលបានចរាចរណ៍នៅលើទីផ្សារ ដើម្បីពង្រឹងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក (ប្រាក់រៀល) និងបម្រើផលប្រយោជន៍ប្រជាជន និងអ្នកប្រើប្រាស់ទូទៅ។
យោងតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្មចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ហើយអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ឲ្យដឹងថា ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវតែបិទស្លាកតម្លៃលើគ្រប់មុខទំនិញ និងសេវារបស់ខ្លួនជាប្រាក់រៀលជាដាច់ខាត។
ក្នុងប្រកាសបានបញ្ជាក់ទៀតថា ក្នុងករណីពាណិជ្ជករ អាជីវក ទាំងឡាយមិនបានអនុវត្តតាមប្រកាសនេះ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។
សេចក្ដីប្រកាស ក៏បានកំណត់ដែរថា ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty Free) ដែលមានការអនុញ្ញាតដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម ទាំងនោះ ត្រូវមកសុំការអនុញ្ញាតពីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដែលមានទីតាំងអាជីវកម្ម សេវាកម្ម ស្ថិតនៅ។
សេចក្តីប្រកាសបានគូសបញ្ជាក់ថា ពាណិជ្ជករ អាជីវករ និងសេវាករ ជាម្ចាស់ហាងលក់ទំនិញរួចពន្ធ (Duty Free shops) ដែលសុំលិខិតអនុសញ្ញតិបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាសាធារណៈជូនរដ្ឋ។
សម្រាបព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖