(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ នៃការបើកដំណើរការ President Chapter ចំនួន៧ ដោយមានការចូលរួមច្រើន ពីពាណិជ្ជករខ្មែរ ហើយនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ BNI កម្ពុជា បានដាក់សម្ពោធ President Chapter ទី៨ របស់ខ្លួនជាផ្លូវការដែលការដាក់សម្ពោធនេះ ធ្វើឡើងដើម្បីជួយជម្រុញបន្ថែម ដល់ពាណិជ្ជករក្នុងប្រទេសកម្ពុជាឲ្យកាន់តែមាន ភាពរីកចម្រើន​ផ្នែកអាជីវកម្មបន្ថែមទៀត។

សម្រាប់ការដាក់សម្ពោធជាផ្លូវការរបស់ President Chapter ធ្វើឡើងក្នុងគោលបំណង ដាក់បញ្ជូល Chapter ទៅក្នុងប្រព័ន្ធ BIN ពិភពលោក ដើម្បីជួយពង្រីកអាជីវកម្មរបស់សមាជិក តាមរយៈការធ្វើទីផ្សារនិយាយតៗគ្នា បង្កើនចំណងមិត្តភាពយូរអង្វែង រវាងសមាជិកពង្រឹកចក្ខុវិស័យរបស់ BNI។

លោក ឡុក ស្មិតសាមឌី ប្រធាន BNI កម្ពុជាបានបញ្ជាក់ឲ្យដឹងថា BNI នេះបង្កើតឡើងដើម្បីជួយពាណិជ្ជករក្នុងស្រុកឲ្យមានភាពរីកចម្រើន តាមរយៈការផ្តល់ឱកាសអាជីវកម្ម ជូនគ្នាទៅវិញទៅមក និងអាចពង្រីកអាជីវកម្មរបស់ខ្លួនឱកាន់តែធំជាងមុនប្រកបដោយគុណភាព និងគុណតម្លៃ។ ជាងនេះទៅទៀត BNI កម្ពុជា ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរជាង២០០០កន្លែង​ទៀតផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា មកដល់បច្ចុប្បន្ននេះ BNI បានទទួលជោគជ័យយ៉ាងត្រចេះចង់ ដែលរួមមានស Chapters ចំនួន៨, មានឱកាសអាជីវកម្ម ៣០,២៣៤ មានចំណូលសរុបចំនួន៣៥,៩៩៨,៣៣១ សមាជិកចំនួន៣៨០នាក់ និងបង្កើតការងារជូនសង្គម​ជាង២ពាន់កន្លែងទៀតផងដែរ។

សូមបញ្ជាក់ថា BNI គឺជាបណ្ដាញធុរកិច្ចអន្ដរជាតិ ដែលបង្កើតឡើងដោយ Dr Ivan Misner ក្នុងឆ្នាំ១៩៤៥ នៅសហរដ្ឋអាមេរិក គិតមកដល់បច្ចុប្បន្ននេះ មាន៧៣ ប្រទេស និងមានសមាជិកចំនួន២២ម៉ឺននាក់៕