(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ នៅក្នុងសង្កាត់ទៀន។
អំណោយដែលត្រូវចែកជូនបងប្អូនទាំង៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស គ្រឿងឧបភោគបរិភោគ ១៤មុខផ្សេងទៀត និងថវិកា៤ម៉ឺនរៀល។
នៅក្នុងឱកាសនោះ លោកអភិបាលបានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងគិតគូពីការលំបាក កង្វល់ និងបញ្ហានានារបស់បងប្អូនទាំងអស់នៅមូលដ្ឋាន។
ជាមួយគ្នានេះ លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍប្រទេសជាតិរីកចម្រើន ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី០៤កន្លងមក៕