(ភ្នំពេញ)៖ រថយន្ត ISUZU ស៊េរីថ្មីម៉ូដែល២០១៨ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងត្រូវធ្វើការដាក់តាំងបង្ហាញនៅផ្សារទំនើប ធី ខេ (TK Avenue) ចំនួន២ថ្ងៃ គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង៩៖០០យប់។
ក្នុងឱកាសដាក់តាំងបង្ហាញនេះផងដែរ ក្រុមហ៊ុនក៏បានបង្កើតនូវកម្មវិធីផ្តល់ជូន ជាច្រើនដែលមិនធ្លាប់មានដល់អតិថិជនរបស់ខ្លួនសម្រាប់ការកក់ ឬទិញរថយន្ត ISUZU D-MAX Blue Power និង ISUZU mu-X Blue Power ស៊េរីថ្មីម៉ូដែល២០១៨ ដូចជា៖
*ការបញ្ចុះតម្លៃ ដែលមានទឹកប្រាក់ចំនួន១,១៦៨ដុល្លារ
*ផ្តល់ជូនមាសសុទ្ធចំនួន៣ជី
*ឱកាសឈ្នះរង្វាន់ Samsung Galaxy S8 ចំនួន១រង្វាន់ និងប័ណ្ណចាក់ប្រេងឥន្ធៈតេលាចំនួន៣រង្វាន់
*ការធានាជូនពីរោងចក្រផ្ទាល់រយៈពេល០៣ឆ្នាំ ឬ១០០,០០០គីឡូម៉ែត្រ
*ទទួលបានការត្រួតពិនិត្យពីឥរិយាបទ នៃការបើកបរតាមរយ:បច្ចេកវិទ្យា ISUZU INSIGHT ដ៏ទំនើបឈានមុខគេ។
សម្រាប់អតិថិជនដែលមានបំណង ទិញរថយន្តថ្មី អាចធ្វើការកក់ចាប់ពី១០០ដុល្លារ នៅក្នុងកម្មវិធីតាំងបង្ហាញ រយៈពេល២ថ្ងៃខាងលើ នឹងមានឱកាសក្លាចជាម្ចាស់រថយន្ត ISUZU ស៊េរីថ្មីម៉ូដែល២០១៨។ ជាមួយគ្នានេះដែរអតិថិជនអាចធ្វើការបង់រំលោះជាមួយធនាគារ កាណាឌីយ៉ា ដោយគ្រាន់តែបង់ចាប់ពី៣១១ដុល្លារ ក្នុង១ខែ សម្រាប់រថយន្ត ISUZU D-MAX Blue Power និង៥៤៤ដុល្លារ ក្នុង១ខែ សម្រាប់រថយន្ត ISUZU mu-X Blue Power ស៊េរីថ្មីម៉ូដែល២០១៨។
សូមអញ្ជើញចូលរួមទស្សនា និងសាកល្បងបើកបរ ដើម្បីទទួលយកវត្ថុអនុស្សាវរីយ៍ជាច្រើន ព្រមជាមួយបទពិសោធន៍ដោយផ្ទាល់ពីរថយន្ត ISUZU D-MAX Blue Power និង ISUZU mu-X Blue Power នោះលោកអ្នក និងជ្រាបកាន់តែច្បាស់ពីលក្ខណ:ពិសេសៗជាច្រើនរបស់រថយន្ដ ISUZU ស៊េរីថ្មីម៉ូដែល២០១៨ ជាមួយបច្ចេកវិទ្យា ISUZU INSIGHT ថ្មីចុងក្រោយ។
សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ ០២៣ ៩៥០ ០៨៤ / ០៧៧ ៦៦៨ ៨៩៩ ឬមកទស្សនាផ្ទាល់នៅអាគារតាំងបង្ហាញដែលមានទីតាំង នៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕