(ភ្នំពេញ)៖ ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាមថ្មីមួយ នឹងសម្ពោធនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និង លោក ង្វៀង ហ្វ៊ូជុង អគ្គលេខាធិការនៃគណបក្សកុម្មុនីស្តវៀតណាម។
លោក ង្វៀន ហ៊្វូជុង បានមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧។
អំឡុងពេលមកដល់កម្ពុជា លោកបានចូលបង្គំគាល់ព្រះមហាក្សត្រ ចូលថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំង២គណៈ និងជួបថ្នាក់ដឹកនាំជាន់ខ្ពស់នានារបស់កម្ពុជាផងដែរ៕