(ភ្នំពេញ)៖ ស្ថានតំណាងកម្ពុជា នៅប្រទេសវៀតណាម និងប្រទេសចិន នាថ្មីៗនេះ បានជួយអន្តរគមន៍ដល់ ពលរដ្ឋខ្មែរចំនួន៨នាក់ទៀត ឱ្យត្រឡប់មកមាតុប្រទេសវិញ, នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសដែលអង្គភាព Fresh News ទទួលបាន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ថា ពលការិនីទាំង៥នាក់នេះ បានមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ តាមជើងយន្ដហោះលេខ​MU 759 ហើយអំឡុងពេលរង់ចាំមកកម្ពុជា ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងអាហារបរិភោគផងដែរ។

ដោយឡែក ស្ថានកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ក៏បានជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរជាបុរសចំនួន៣នាក់ ឱ្យត្រឡប់មកកម្ពុជាវិញ ផងដែរ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។ ក្រោយមកដល់កម្ពុជា ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានប្រគល់ជូននគរបាលច្រកព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដើម្បីបញ្ជូនបន្តមកស្រុកកំណើតវិញ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖