អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម បន្តជួបពិភាក្សាការងារជាមួយ សម្តេចហេង សំរិន នៅវិមានរដ្ឋសភា
20-07-2017 15:33
(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៣៖២០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម បាននិងកំពុងជួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។
ការជួបពិភាក្សាជាមួយ សម្តេច ហេង សំរិន បានធ្វើឡើងបន្ទាប់ពី លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម ជួបជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។
សូមបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង បានមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧៕