Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆមាសទី១ឆ្នាំនេះ កម្ពុជានាំចេញផលនេសាទបានជិត១ម៉ឺនតោន ខណៈចំណូលបានពីវិស័យជលផល មានជាង១ពាន់លានរៀល (Video inside)

20-07-2017 15:33

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ផ្លូវការរបស់ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យ​ដឹងថា នៅឆមាសទី១ឆ្នាំ២០១៧ កម្ពុជាបាននាំចេញផលនេសាទបានជិត១ម៉ឺនតោន។

របាយការណ៍បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញផលនេសាទស្រស់ ចំនួន៥,៣០០តោន ខណៈផលនេសាទកែច្នៃនាំចេញបាន៣,២០០តោន។

ដោយឡែកសម្រាប់ការប្រមូលចំណូលបានពីវិស័យជលផល នៅឆមាសទី១ឆ្នាំ២០១៧នេះបានចំនួន ១,១០២,០១៦,៤៨៣រៀល។ សម្រាប់ការបង្រ្កាបបទល្មើសជលផលវិញ អនុវត្តន៍បានចំនួន១៦៥៣ករណី ក្នុងនោះបទល្មើសទឹកសាបចំនួន១,៥៥៣ករណី និង​បទល្មើសសមុទ្រចំនួន១០០ករណី៕