(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីផ្ទុះកំប៉ុងហ្គាសធ្វើឲ្យឆាបឆេះតូប បញ្ចូលហ្គាសមួយកន្លែង និងរងរបួសម្ចាស់តូបជាប្តីប្រពន្ធ នៅក្នុងសង្កាត់បាលលេយ្យ១ ក្រុងប៉ោយប៉េត្រ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីផ្ទុះហ្គាសមកអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ទាន់ពេលវេលា ចំណែកជនរងគ្រោះទាំង២នាក់ប្តី ប្រពន្ធត្រូវអ្នកជិតខាងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីផ្ទុះកំប៉ុងហ្គាសទាំង២នាក់ ប្តីប្រពន្ធមានឈ្មោះទី១៖ ស៊ឹម ប៉ូរ៉ា ភេទប្រុស៣០ឆ្នាំ ប្រពន្ធមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ។ ចំនួនសម្ភារបាត់បង់មិនទាន់ដឹងនៅឡើយទេ៕