(ភ្នំពេញ)៖ ដោយមើលឃើញពីភាពខ្វះខាត នៃអ្នកមានជំនាញក្នុងការជួសជុលរថយន្ត ដែលនាំចូលមកពីប្រទេសកូរ៉េ វិទ្យាស្ថានពហុ បច្ចេកទេសកម្ពុជា បានសហការជាមួយ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនៃ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បើកវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសរថយន្ត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១៥ ខែកក្កដា ឆ្នាំ២០១៧ ។
លោក Kim Dohyun អ្នកគ្រប់គ្រងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មនៃស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា បានឲ្យដឹងថា ការបណ្តុះបណ្តាលបាន ធ្វើឡើងរយៈពេល៥ថ្ងៃ ដោយមានគ្រូសុទ្ធតែមានជំនាញមកពី ប្រទេសកូរ៉េខាងត្បូង និងនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ក្នុងគោល បំណងបង្ហាត់គ្រូបង្គោលនៃ NPIC ដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការបង្រៀនបច្ចេកទេសរថយន្ត ដល់សិស្សដែលកំពុងសិក្សាផ្នែកបច្ចេកទេស រថយន្ត និងដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នកជួលជុលរថយន្តកូរ៉េ ដោយសារតែមានរថយន្តកូរ៉េជាច្រើនត្រូវបាននាំចូល ប្រទេសកម្ពុជា។
សម្រាប់ការបណ្តុះបណ្តាលនេះត្រូវបាន លោក Kim Dohyun បញ្ជាក់ថា «បង្រៀនទំាងទ្រឹស្តី និងការអនុវត្ត លើប្រព័ន្ធHybrid ប្រព័ន្ធម៉ាស៊ីនរថយន្ត ប្រព័ន្ធអគ្គិសនីរថយន្ត និងការប្រើប្រាស់ប្រេងម៉ាស៊ីន។ បណ្តុះបណ្តាលជំនាញគ្រប់រថយន្ត ប៉ុន្តែផ្តោសំខាន់លើ រថយន្តនាំចូលមកពីកូរ៉េ ព្រោះថានៅកម្ពុជាមិនទាន់មានអ្នកជំនាញច្រើនទេ ដែលអាចជួយជុលរថយន្តពីកូរ៉េ »។
បើតាមកាអះអាងរបស់លោក Kim Dohyun, សិក្ខាកាមក៏ដូចជានិស្សិត ដែលបានចូលរៀនបណ្តុះបណ្តាលក្នុងវគ្ គនឹងទទួលបាន ចំណេះជំនាញល្អ ហើយនៅពេលចប់វិញ និងរកទីផ្សារការងារបាន ក្នុងឱកាសទទួលបានប្រាក់ខែខ្ពស់ ព្រោះថាកូរ៉េ បានកំពុងតែបង្កើនការ នាំចូលរថយន្តមកកម្ពុជា។ ជាងនេះទៅទៀត កូរ៉េក៏កំពុងតែរកទីតាំងបើកយានដ្ឋាន សម្រាប់ជួសជួលថែមទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុនជាច្រើន បានយករថយន្តកូរ៉េ មកប្រទេសកម្ពុជា ក្នុងនោះមានរថយន្តម៉ាក Hyundai, Kia, Ssangyong ជាដើម៕