(ភ្នំពេញ)៖ គូស្វាមីភរិយាថ្មីចំនួន១០គូដែលបានឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី ពីកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ Tiger នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៧ បានចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីហើយពោរពេញដោយក្តីរំភើបរីករាយ។
ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី គឺការផ្តល់ជូនជាពិសេស នូវការស្នាក់នៅសណ្ឋាគារដ៏ប្រណិតមួយ ដែលមានតម្លៃជាងគេនៅប្រទេសសិង្ហបុរី គឺ សណ្ឋាគារ Marina Bay Sands មានអាងហែលទឹកគួរជាទីទាក់ទាញ ដែលអាចគយគន់ទេសភាពទីក្រុងសិង្ហបុរីយ៉ាងស្រស់ស្អាត។ រួមជាមួយការទស្សនានូវកន្លែងស្អាតៗជាច្រើនទៀតមានដូចជា Garden By the Bay, Universal Studio- Sentosa, Tiger Sky Tower, Merlion Park, City Hall …. ជាពិសេសគឺការទទួលទានអាហារពេលល្ងាចដ៏សែនរូមេនទិកជាមួយស្រាបៀរ Tiger នៅលើ Singapore Flyer ។
ដំណើរកម្សាន្តនេះ មានរយៈពេល២យប់ ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧។
ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានលក់នៅច្រើនជាង៧០ប្រទេស និងមានដើមកំណើត នៅប្រទេសសិង្ហបុរី តាំងពីឆ្នាំ ១៩៣២ ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ពីអតិថិជន ទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរដែលសក្តិសមបំផុត សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។
កាន់តែអស្ចារ្យ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ថ្មី ឆ្នាំ២០១៧នេះ រាល់ការជាវស្រាបៀរ ថៃហ្គ័រកំប៉ុង ឬដប ចាប់ពី ២៥កេស លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់រថយន្ត AUDI Q5 2016 ស៊េរីទំនើបដ៏ថ្មីសន្លាងចំនួន១រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀតដូចជាទូរស័ព្ទ IPhone 7 ចំនួន ៥ រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ៥ រង្វាន់ និងទូរទឹកកកចំនួន ១០ រង្វាន់ ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។
ឆ្លុះបញ្ចាំងប្រណិតភាព នៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាស្រាបៀរថៃហ្គ័រ ដោយការទទួលខុសត្រូវ៕