(ភ្នំពេញ)៖​ ក្រសួងមុខងារសាធារណៈ​ បានចេញសេចក្តីសម្រេចឲ្យក្រសួង-ស្ថានប័នចំនួន៧ ធ្វើការប្រទ្បងប្រជែងជ្រើសរើសបេក្ខជនសិស្ស​ និស្សិត​ មន្ត្រីរាជការស៊ីវិល​ ឱ្យចូលបម្រើការងារ​ ក្នុងក្របខណ្ឌ សម្រាប់ឆ្នាំ២០១៧។

ក្រសួង-ស្ថាប័នទាំង៧នោះរួមមាន៖

* ក្រសួងមុខងារសាធារណៈ ២កន្លែង
* ក្រសួងពាណិជ្ជកម្ម ៥៣កន្លែង
* ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ៦០កន្លែង
* ក្រសួងធនធានទឹកនិងឧតុនិយម ៦៣កន្លែង
* ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ ១៨៤កន្លែង
*​ ក្រសួងទេសចរណ៍ ៣៩កន្លែង
* រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​ ១១កន្លែង៕