(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ទទួលបានម្នាក់ ១ពិន្ទុ ក្រោយប្រកួតស្មើលទ្ធផល ០-០ ទល់នឹងក្រុមភ្ញៀវ U23 ចិន ដែលទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជានៃវគ្គជម្រុះប្រចាំពូល J ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U23 Championship។
ការប្រកួតក្រោមដំណក់ទឹកភ្ញៀងដែលមានអ្នកទស្សនាប្រមាណជាង ១ម៉ឺននាក់ ក្រោមតម្លៃសំបុត្រចូលទស្សនា ១០០០០រៀល និង ៥០០០រៀល ក្រុមទាំងពីរសុទ្ធតែមានឱកាសដូចគ្នា តែមិនអាចបំបែកពងមាន់បានឡើយ ដោយរក្សាត្រឹមលទ្ធផល ០-០ រហូតដល់ចប់ប្រកួតពេញម៉ោង ៩០នាទី។
១ប្រកួតបន្ទាប់របស់កម្ពុជា ត្រូវជូប U23 ជប៉ុន ខណៈ U23 ចិន ត្រូវប៉ះ U23 ហ្វីលីពីននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅស្តាតអូឡាំពិកដូចគ្នា៕