(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់វគ្គជម្រុះសន្សំពិន្ទុពូល J រវាងក្រុម U23 កម្ពុជា ប៉ះក្រុមភ្ញៀវ U23 ចិន ចាប់ផ្តើមហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U23 Asian Cup។

U23 កម្ពុជា មិនដែលមានប្រវត្តិជួប U23 របស់សាធារណរដ្ឋប្រជាមានិតចិនពីមុនមកនោះទេ តែក្រុមទាំងពីរត្រូវបាន ចាប់ឆ្នោតប៉ះគ្នាក្នុងពូល J ចុងក្រោយគេជាមួយ U23 ជប៉ុន និង U23 ហ្វីលីពីន ក្នុងចំណោម៤០ប្រទេសដែលកំពុងលេងវគ្គជម្រុះដូចគ្នា៕