(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសថ្មីមួយ ស្តីពីការបង្កើតមជ្ឈមណ្ឌល ប្រចាំបញ្ជារាជធានីភ្នំពេញ ដែលស្ថិតក្រោមចំណុះសាលារាជធានីភ្នំពេញ និងមានទីតាំងស្ថិតនៅ ក្នុងបរិវេណសាលារាជធានីភ្នំពេញ។
បើតាមប្រកាសថ្មីនេះ មជ្ឈមណ្ឌលប្រចាំបញ្ជាការរាជធានីភ្នំពេញ មានតួនាទីជាសេនាធិការជូនគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ភ្នំពេញ ក្នុងការពិនិត្យតាមដានទិន្ន័យដែលផ្តល់ដោយប្រព័ន្ធកាមេរ៉ា និងទទួលទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីបញ្ជាចាត់ចែងដោះស្រាយ សភាពការណ៍ដែលកើតមានបន្ទាន់ៗ ទាក់ទងនឹងសណ្តាប់ធ្នាប់ចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុង រាជធានីភ្នំពេញ៕
ព័ត៌មានលម្អិតនៃមជ្ឈមណ្ឌលប្រចាំបញ្ជារាជធានីភ្នំពេញ សូមអានប្រកាសរបស់សម្តេចក្រឡាហោមទាំងស្រុង៖