នគរបាលស្រុកត្បូងឃ្មុំ ឃាត់ខ្លួនជនស្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿង ដកហូតបានថ្នាំញៀនមួយចំនួន បញ្ជូនទៅសាលាដំបូងខេត្ត
19-07-2017 11:15
(ត្បូងឃ្មុំ)៖ កម្លាំងជំនាញនគរបាល នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះបង្រ្កាបជនសង្ស័យបានម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿង និងដកហូតបានថ្នាំញៀនមួយចំនួន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ នៅចំណុចភុមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
មន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ៖ ទីន ពុធ អាយុ៦៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិវាលទឹកចេញ ឃុំគរ ស្រុកត្បូងឃ្មុំ។ វត្ថុតាងដកហូតរួមមាន ថ្នាំញៀន២កញ្ចប់តូច និងទូរស័ព្ទដៃមួយគ្រឿងសម្រាប់ធ្វើការទំនាក់ទំនង រួមនឹងវត្ថុតាងសម្រាប់ធ្វើការវេចខ្ចប់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីនគរអធិការដ្ឋានស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនិតិវិធី៕