(ភ្នំពេញ)៖ iOne បានត្រឡប់មកវិញហើយ ជាមួយនឹងកម្មវិធីដ៏រំភើប អស្ចារ្យ «កាតាបអាថ៌កំបាំង» សម្រាប់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ iOne នាពេលកន្លងមក។

iOne នឹងរៀបចំឡើងនូវកម្មវិធីពិសេសមួយដែលហៅថា កាតាបអាថ៌កំបាំង ឬ Mystery Bag ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅហាង iOne សាខាអាគារពាណិជ្ជកម្មកាណាឌីយ៉ាចាប់ពីម៉ោង៩ព្រឹក តទៅ។

ចំពោះអតិថិជន ដែលចង់ចូលរួមកម្មវិធីនេះ លោកអ្នក គ្រាន់តែធ្វើការជាវ នូវសំបុត្រដែលក្រុមហ៊ុន iOne នឹងមានដាក់លក់ នៅគ្រប់សាខាហាង iOne ទាំងអស់ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៧ ដោយចំនួនសំបុត្រ ដែលដាក់លក់មានតែ៣៥០សំបុត្រ តែប៉ុណ្ណោះ។

សំបុត្រមួយសន្លឹក មានតម្លៃត្រឹមតែ៥៩ដុល្លារ ដោយក្នុងមួយសំបុត្រ អតិថិជន នឹងទទួលបានមកវិញ នូវកាតាប iOne Limited Edition សេរ៊ីចុងក្រោយចំនួន១ ផលិតផលម៉ាក SOLOVE ចំនួន១ អាវយឺត ដ៏ស្រស់ស្អាតពី iOne ចំនួន១ និងអ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងកាតាបនីមួយៗបានបង្កប់នូវកាដូអាថ៌កំបាំង ដែលមានតម្លៃ លើសពីអ្វីដែលអ្នករំពឹងទុក ដោយ អតិថិជន អាចនឹងមានឱកាស ទទួលបាននូវកាដូដ៏អស្ចារ្យដូចជា កាស B&O Play H4, ម៉ាស៊ីនបំពងសម្លេង Beats Solo3, iPod Touch, iPad , iPhone 6, iPhone 7 Plus, MacBook Air និង រង្វាន់ផ្សេងៗជាច្រើនទៀត។ ដោយក្នុងកាតាបទាំងអស់ មានរង្វាន់ស្មើរនឹងទឹកលុយសរុបយ៉ាងតិច១៤៩ដុល្លារ។

លោកអ្នក អាចរកជាវសំបុត្របាន ពីគ្រប់សាខាហាង iOne ទាំងអស់ ដែលមាន អាស័យដ្ឋានដូចខាងក្រោមនេះ ៖

*សាខាទីមួយ iOne Canadia ស្ថិតនៅជាន់ ផ្ទាល់ដី នៃអគារពាណិជ្ជកម្ម កាណាឌីយ៉ា មហាវិថីព្រះមុន្នីវង្ស កែងផ្លូវក្រមួនសរ ទូរស័ព្ទលេខ៖ 023 99 88 89

*សាខាទីពីរ iOne Sovanna មានទីតាំងស្ថិតនៅជាន់ផ្ទាល់ ដីផ្សារទំនើប សុវណ្ណា ទូរស័ព្ទលេខ៖ 023 99 31 81

*សាខាទីបី Ratana Plaza មានទីតាំងស្ថិត នៅជាន់ផ្ទាល់ដីផ្សារទំនើប រតនាផ្លាហ្សារ តាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ទូរស័ព្ទលេខ៖ 023 88 31 01

*សាខា ទីបួន iOne Service Center គឺមានទីតាំងនៅជាន់ទី៣ អគារលេខ២៥ មហាវិថីម៉ៅសេទុង ជាប់នឹងស្ថានទូតឡាវ ទូរស័ព្ទលេខ៖ 023 99 75 75៕