(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាស្ដីពី ការដំឡើងឋានៈស្ថាបត្យករចុះបញ្ជីនៃគណៈស្ថាបត្យករកម្ពុជា ក្រោមអធិបតីភាពលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ នៅទីស្ដីការក្រសួងរៀបចំដែនដី។

សិក្ខាសាលានេះ មានការចូលរួមពីមន្ត្រីរាជការពាក់ព័ន្ធ ស្ថាបត្យករជាតិ-អន្តរជាតិ សិស្ស-និស្សិតជាច្រើននាក់។

សូមជម្រាបថា គិតត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០១៧ គណៈស្ថាបត្យករកម្ពុជា បានចុះបញ្ជីស្ថាបត្យករជាតិចំនួន ៣៨នាក់ហើយ៕