(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន គន្ធធារ៉ា រាយការណ៍ព័ត៌មានទាំងនេះ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ព្រឹទ្ធសភាបានអនុម័តទាំងស្រុង លើសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដោយសំឡេង ៤២ លើ៤២
២៖ គណបក្សសង្រ្គោះជាតិ ដករូបលោក សម រង្ស៊ី និងលោក កឹម សុខា ទាំងពីរនាក់ចេញពីស្លាកគណបក្ស ហើយចាប់ផ្តើមរៀបចំស្លាកថ្មីជាបណ្តើរៗ
៣៖ ការបង្ហាញវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរការដាក់បញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាការទះមួយកំភ្លៀងយ៉ាងខ្លាំងដល់សកម្មជនបក្សប្រឆាំង ដែលបំផុសព័ត៌មានមិនពិតថា សម្តេចកំពុងមានជំងឺ
៤៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី១០ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាទិវាចងចាំនៃការដាក់បញ្ជូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក
៥៖ ទណ្ឌិតជាចោរប្លន់ម្នាក់អាចប្រើកុំព្យូទ័រ និងទូរស័ព្ទដៃ Smart Phone លួងលោម និងថតរូបអាក្រាតនារីរងគ្រោះ យកទៅគំរាមទារប្រាក់ ត្រូវនគរបាលបំបែកសំណុំរឿង និងអំពាវនាវឲ្យនារីទាំងអស់កុំចាញ់បោកតទៅទៀត
៦៖ អភិបាលរាជធានីភ្នំពេញ សម្រេចដាក់រថយន្តក្រុងថ្មីទាំង១០០គ្រឿង ជាជំនួយរបស់ចិន ជំនួសខ្សែរត់ចាស់ និងណែនាំឲ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍
៧៖ ខណៈរដូវវស្សាចូលមកដល់ ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម
៨៖ ក្រោយបញ្ចប់សវនាការ តុលាការបដិសេធមិនអនុញ្ញាតិឲ្យលោក គឹម សុខ នៅក្រៅឃុំទេ
៩៖ តំណាងកម្ពុជាប្រចាំ UN និងអង្គការអន្តរជាតិនានានៅហ្សឺណែវ អំពាវនាវដល់ភ្នាក់ងារនានារបស់ UN កុំឲ្យជ្រៀតជ្រែកកិច្ចការតុលាការកម្ពុជា
* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រទេសរុស្ស៊ី «បន្តបញ្ជូនជំនួយទៅកូរ៉េខាងជើងយ៉ាងគំហុក» ខណៈទំនាក់ទំនងចិន-កូរ៉េខាងជើងស្ថិតក្នុង ស្ថានភាពអាក្រក់
២៖ លោក ដូណាល់ ត្រាំ «ព្រមានដាក់ទណ្ឌកម្មខ្លាំងក្លាបំផុត លើវេណេស៊ុយអេឡា» និងអះអាងថា លោក ម៉ាឌូរ៉ូ ជាមេដឹកនាំអាក្រក់កំពុងឈានទៅរករបបផ្តាច់ការ!
៣៖ លោក ដូណាល់ ត្រាំ «ឈ្លោះទាស់ទែងជាមួយទូរទស្សន៍ CNN ទៀតហើយ» ពាក់ព័ន្ធនឹងរឿងអាស្រូវលួចមានទំនាក់ទំនងសម្ងាត់ ជាមួយរុស្ស៊ី! ៕