(កណ្ដាល)៖ លោកឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet's Group នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ បានបើកការដ្ឋានសាងសង់លំនៅដ្ឋាន Sky House គម្រោងទី១ បែបទំនើបដែលមាន រចនាបថយ៉ាងពិសេស រួមមានបន្ទប់គេង២ បន្ទប់ទឹក២ និងបន្ទប់ទទួលភ្ញៀវ និងមានចំណតរថយន្តធំទូលាយ។
លោកឧញ៉ាបានលើកឡើងថា ចាប់ពីថ្ងៃបើកការដ្ឋានសាងសង់ រយៈពេល១ឆ្នាំ បងប្អូនដែលបានទិញលំនៅដ្ឋាន Sky House អាចមករស់នៅបាន អ្វីដែលពិសេសក្នុងចំណោមផ្ទះ៨៨ល្វែង គិតមកត្រឹមរយៈពេល២សប្តាហ៍ នៃការបើកលក់ ក្រុមហ៊ុនយើងលក់អស់ជាង៧០%ហើយ នៅសល់ប្រមាណជាង២០ល្វែងប៉ុណ្ណោះ។ តាំងនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅក្នុងតំបន់ Sky House មានរោងចក្រជិត២០ និងកម្មករប្រមាណជាង ៥ម៉ឺននាក់បម្រើការនៅទីនេះ។
លោកឧញ៉ាបានបន្តទៀត Sky land មិនត្រឹមតែជាតំបន់អភិវឌ្ឍន៍នោះទេ ហើយ Sky land បានបង្កើត Sky house ថ្មីមួយទៀតដើម្បីគៀងគរប្រជាពលរដ្ឋ ឲ្យមករស់នៅតំបន់អភិវឌ្ឍន៍នេះ ព្រោះអាចឲ្យបងប្អូនទាំងអស់ ក្លាយជាម្ចាស់អាជីវកម្មផ្សារទឹក ដែលយើងនឹងរៀបចំនាពេលឆាប់ៗនេះ តាមរចនាបទបន្ទាយលង្វែក។ ហើយអាជីវកម្មផ្សារទឹក អាចលក់ដូរដូចបងប្អូន ដែលរស់នៅខាងកៀនស្វាយ គ្រាន់តែអ្នករស់នៅកៀនស្វាយលក់នៅលើគោក ចំណែកឯយើងវិញធ្វើកន្លែងលក់នៅលើទឹក និងអាចឲ្យភ្ញៀវទេសចរណ៍ជិៈទូកលេងកម្សាន្តបានទៀតផង។
ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងមកការិយាល័យផ្ទាល់ នៅមុខសាលកវិទ្យាល័យបៀប្រាយ ៖ 081 43 43 55 /017 234 127 /096 7881777 /077 82 22 62 ទីតាំងនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕