Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆាប់ៗនេះ នឹងមានផ្សារទំនើបថ្មី១ ឌីហ្សាញបែបធម្មជាតិបៃតង ក្នុងតំបន់ចាក់អង្រែក្រោម

18-07-2017 13:46

(ភ្នំពេញ)៖ ទីបំផុតនៅក្នុងតំបន់ចាក់អង្រែក្រោម លើផ្លូវ៦០ម៉ែត្រ នឹងមានផ្សារទំនើបថ្មីមួយ ដោយប្រើបែបធម្មជាតិបៃតង ឈ្មោះថា Diamond Plaza ដែលនេះជាផ្នែកមួយនៃគម្រោងបុរី ប៉េង ហួត ដឹ The Star Diamond ដែលគ្របដណ្ដប់លើផ្ទៃដី ២.៤ហិចតា លើផ្ទៃដីសរុប៣០ហិចតា។

ស្ថាបត្យកម្ម នៃផ្សារទំនើបមួយនេះ សាងសង់ឡើងតាមលក្ខណៈបច្ចេកទេស អមដោយសួនធម្មជាតិស្រស់បំព្រងទាំងក្នុងផ្សារ និងខាងក្រៅផ្សារ ដែលមិនធ្លាប់មានផ្សារទំនើប ណាមួយនៅកម្ពុជារៀបចំបែបនេះឡើយ។

ផ្សារទំនើបដ៏ធំទូលាយនេះមាន២ជាន់ ប្រមូលផ្តុំទៅដោយ ហាងទំនិញជាច្រើនប្រភេទ រោងកុន សាលតាំងពិព័រណ៍ អាហារដ្ឋាន និងការកម្សាន្តផ្សេងៗដ៏សម្បូរបែប។ នៅជាន់ខាងលើបង្អស់នៃផ្សារ នឹងមានភោជនីយដ្ឋានលើអាកាស សម្រាប់អង្គុយលម្ហែកាយ ស្រូបខ្យល់បរិសុទ្ធ គយគន់សួនធម្មជាតិពណ៌បៃតងខ្ចី និងទឹកជ្រោះត្រជាក់ភ្នែក ដែលធានាបន្ធូរភាពតានតឹង និងផ្តល់អារម្មណ៍ស្រស់ស្រាយដល់អតិថិជនដូចកំពុងស្ថិតនៅក្នុង ព្រៃធម្មជាតិដ៏សែនមនោរម្យអ៊ីចឹង។

កាន់តែពិសេស ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដា ប្រសិនបើអ្នកចង់បានផ្ទះក្នុងគម្រោងបុរី ប៉េង ហួត The Star Diamond ដែលជាគម្រោងមួយ មានទាំង ផ្សារទំនើប សាលសន្និសីទ សួនកម្សាន្តធំទូលាយ អាងហែលទឹក ក្លឹបហាត់ប្រាណជាដើមនោះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៨% ដែលមានតម្លៃត្រឹមតែជាង ដប់ម៉ឺនដុល្លាតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ៖ 015 90 6789, Email: [email protected] ឬចូលទៅគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth
បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!